ក្រុង១ក្នុងខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រដ៏ធំ តម្លៃជិត៦លានដុល្លារ

ក្រុង​ឧត្តុង្គ​ម៉ែ​ជ័យ​នឹង​មាន​ការ​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​កីឡា​ដ៏ធំ​មួយក្រោមទុន​វិនិយោគ​ជិត ​៦​លាន​ដុល្លារ​។ គម្រោងបង្កើតរោងចក្រនេះនឹងអាចបង្កើតឱកាសការងារប្រមាណ ២៤២កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ បើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន HORIZON PRIME (CAMBODIA) CO.,LTD បានចុះបញ្ជីជាផ្លូវការនូវ...

អាន​បន្ថែម

WB សម្រេចជួយកម្ពុជា $១០០លាន បង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈ និងមត្តេយ្យសិក្សា

ធនាគារពិភពលោក (WB) បានប្រកាសផ្តល់ជំនួយ ១០០លានដុល្លារ សម្រាប់កែលម្អវិស័យអប់រំសម្រាប់កុមារតូចៗនៅកម្ពុជា ដោយក្នុងនោះក៏មានបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាចំនួន ៦០ថ្នាក់ ផងដែរ។ WB នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិបរធនពហុ...

អាន​បន្ថែម

គម្រោងវិនិយោគថ្មីចំនួន ១៧ មានទុន ៣៦៧លានដុល្លារ កំពុងដំណើរការចុះបញ្ជីនៅកម្ពុជា

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៧ ក្រោមទុនវិនិយោគ ៣៦៧លានដុល្លារ និងអាចបង្កើតការងារបានរហូតដល់ ៧,២ពាន់កន្លែង។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិកាលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារ...

អាន​បន្ថែម

រដ្ឋប្រកាសបិទចរាចរណ៍លើផ្លូវក្រវាត់ក្រុងទី៣ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ កញ្ញា ២០២៥នេះតទៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង ដែលជាផ្លូវក្រវាត់ក្រុងទី៣  ដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។ ក្រសួងសារធារណការ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ថ...

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីស្គន់ ដល់កំពង់ចាម) សម្រេចបានជិត ៦៦%

គិតមកដល់ពេលនេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គន់ ដល់ កំពង់ចាម)ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម សម្រេចបានជាង ៦៥,៣៨% ហើយ ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្ទាល់ ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ...

អាន​បន្ថែម

រដ្ឋបន្តលើកទឹកចិត្តពិសេសដល់គម្រោង ១៧គម្រោង តម្លៃ $២៥៧លាន នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក។ នេះបើតាមទំព័រ​ហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ​បានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា គម្រោងចំនួន ១៧ គម្រោងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិ...

អាន​បន្ថែម

ក្រុមហ៊ុនអូស្រ្តាលី ចង់មកបង្កើតរោងចក្រ និងនាំពូជស្រូវ Japonica មកកម្ពុជា

SunRice Group គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅប្រទេសអូស្រ្តាលី បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបានណែនាំពូជស្រូវពិសេសគឺ Japonica ទៅកាន់ទីផ្សារកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាទីក្រុងស៊ីដនី​ ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៥ ខែសីហា ឆ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,៣% មកត្រឹម ៥% សម្រាប់ឆ្នាំ២០២៥

ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​កែប្រែ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ ពី៦,៣% មកត្រឹម ៥% សម្រាប់​ឆ្នាំ ២០២៥ ។ ការកែតម្រូវនេះត្រូវបានលើកឡើងក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។ ការទម្លាក់អាត្រាកំណើនសេដ្ឋកិច្ចនេះ កើតឡើងចំពេលដែលស្ថានភាពសេដ្ឋកិច្ច...

អាន​បន្ថែម

កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសា...

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី ពិសេសរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រ...

អាន​បន្ថែម