រដ្ឋបន្តលើកទឹកចិត្តពិសេសដល់គម្រោង ១៧គម្រោង តម្លៃ $២៥៧លាន នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក។ នេះបើតាមទំព័រ​ហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ​បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា គម្រោងចំនួន ១៧ គម្រោងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១.៧៨០កន្លែង។

ទន្ទឹមនឹងនេះដែរ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និងការដោះស្រា​យ​បញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែសីហា ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧.៨៩១លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារ ៥៦.៧០០កន្លែង។ ក្នុងនោះ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦គម្រោង, គម្រោងវិនិយោគថ្មី ១៦១គម្រោង, គម្រោងពង្រីក ២៥គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៣គម្រោង។

ដោយសារខេត្តព្រះសីហនុបន្តវិវត្តទៅជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការជំរុញបរិយាកាសសេដ្ឋកិច្ចដ៏រឹងមាំ និងបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

ការលើកកម្ពស់ជីវភាព និងការតាំងទីលំនៅថ្មី តាមរយៈគម្រោងកែលម្អការតាំងទីលំនៅសហគមន៍តំបន់ឆ្នេរ

យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅឋានសមរម្យ និងការកសាងមូលដ្ឋានសេ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]