ត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះ​ត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម​បណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ...

អាន​បន្ថែម

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៥៥% ហើយ

គម្រោងសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេ​​ចការសាងសង់បាន ៥៥% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានដឹកនាំដោយ ឯកឧត្តម  ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់អំឡុងដើមខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការសាងសង់...

អាន​បន្ថែម

អភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច

រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុ...

អាន​បន្ថែម

អគារដ៏ទំនើប១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកការដ្ឋានសាងសង់ហើយ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបើកការដ្ឋានសាងសង់អគាររបស់ខ្លួន ដែលមានលក្ខណៈទំនើប​  ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក...

អាន​បន្ថែម

គម្រោងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៩២%ហើយ

គិតត្រឹមថ្ងៃទី៣១ ខែមីនា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសាងសង់សម្រេចបាន ៩២%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានសាងសង់របស់ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យបានមុនថ្ងៃទី៣១ ខែកក្ក​ដា​ ឆ្នាំ២០២៣។ បន្ថែមពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ត្រៀមដាក...

អាន​បន្ថែម

រយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។ នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបា...

អាន​បន្ថែម

ADB: វិស័យទេសចរណ៍កំពុងជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងអត្រា ៥.៥% ២០២៣ និងស្ទុះដល់ ៦% ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយរំពឹងថានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ដែលអត្រានេះត្រូវបានជំរុញឡើងដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣...

អាន​បន្ថែម

រដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈ​ពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងស...

អាន​បន្ថែម

ត្រឹមខែមីនា-២០២៣ ឥណ្ឌូនេស៊ីមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង តម្លៃជិត ៧០លានដុលា្លរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ។ ព័ត៌មានទាក់ទងនឹងការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណ...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។ ផ្លូវទាំង ៣ខ្សែនេះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្...

អាន​បន្ថែម