អភិបាលខេត្ត៖ ហោចណាស់ក៏មានក្រុមហ៊ុន១០ពីហុងកុង ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឆាបៗខាងមុខនេះ

មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែង។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ កន្លងមកថ្មីៗនេះ ឯកឧត្តមអភិបាល បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ...

អាន​បន្ថែម

មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧ...

អាន​បន្ថែម

សម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម

កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្បីពង្រឹងប្រព័ន្ធសុភិបាល និងបង្ការហានិភ័យសុខភាពសង្គម។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ បានឱ្យដឹងថា ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជា បានលើកឡើងនូវកង្វល់អំពីការត្រៀមទុកជាមុនលើ...

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី  សម្រេច​បានជាង ៤៤ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ​២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន​ជាង ៤៤ភាគរយ​ហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបាន​បញ្ជាក់​ថា រហូតមកទល់នឹងពេលនេះ គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ នៃខេត្តកណ្តាល សម្រេចបាននូវវឌ្ឍនភាព​ចំនួន ៤៤,៣ភាគរយហើយ។ ...

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ...

អាន​បន្ថែម

គម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់​ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ

គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេ...

អាន​បន្ថែម

រយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២​.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទ...

អាន​បន្ថែម

ជប៉ុនផ្តល់ ១៦ម៉ឺនដុល្លារ សម្រាប់គម្រោងសង្គ្រោះបន្ទាន់ដល់គិលានដ្ឋាន១ ក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ដុល្លារ សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះ មានផ្តល់ជារថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដែលត្រូវបានកែសម្រួល ន...

អាន​បន្ថែម

បារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០​ លានអឺរ៉ូ ទៅ ២០០​ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។ នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រត...

អាន​បន្ថែម

អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត...

អាន​បន្ថែម