រោងចក្រ​ដំឡើង​រថយន្តរបស់​ជប៉ុន​ ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ

​រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមានទីតាំងនៅក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ពោធបើកដំណើរការ​ជា​ផ្លូវការ​ហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាម...

អាន​បន្ថែម

អ្នកជំនាញចិនចង់វិនិយោគ​កែច្នៃសំរាមនៅ​ភ្នំពេញ​​ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយក​ក្រុម​ហ៊ុន ​មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាស...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន​ ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។​ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករ​មូល​ប​ត្រ​​កម្ពុជា ​(SERC) នៅថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើ...

អាន​បន្ថែម

ជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមាន...

អាន​បន្ថែម

បន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល

ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣​។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមត...

អាន​បន្ថែម

មន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្...

អាន​បន្ថែម

រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួនន...

អាន​បន្ថែម

អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។ តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួង...

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។ លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគី...

អាន​បន្ថែម

គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ

ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់...

អាន​បន្ថែម