គណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរក​ឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education​, Flooring Xtra, Chen Foods...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម

ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​" របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ...

អាន​បន្ថែម

តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់​ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយ...

អាន​បន្ថែម

ក្រុមហ៊ុនថៃចង់វិនិយោគរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នា(កម្ពុជា-ថៃ) ខណៈភាគីទាំងពីរកំពុងពន្លឿនការចរចារ

ថ្មីៗនេះមានក្រុមហ៊ុន Onshore Logistics Services Co., Ltd (OLS) របស់ថៃ ចង់វិនិយោគលើការរុករកប្រេងប្រេងក្នុងនៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា-ថៃ។ នេះបើតាមជំនួបរវាងលោក ធុច ដាលីន អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកអគ្គនាយក Phakin Pataradittakul ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣​។ ក្នុងជំនួបនេះក្រុមហ៊ុន បានបង្ហាញនូវគម្រោងវិនិយោគអភិវឌ្ឍប្រេង និងឧស្ម័នលក្ខណៈ Multi-Client Seismic 3...

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម

គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ...

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Grou...

អាន​បន្ថែម

ជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុល​ចេញពីដំឡូងមី​នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co.,​ Ltd ចង់វិនិយោគបង្កើត​រោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់​បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,​Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី៤ តម្លៃ១៨,២លានដុល្លារ នៅកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ១៨,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូ...

អាន​បន្ថែម

ព្រៃឈើជួរភ្នំក្រវាញជាធុងអាគុយផ្តល់ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ សម្រាប់កម្ពុជា

ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញត្រូវបានប្រៀបប្រដូចជាម៉ូទ័របូមទឹក និងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារធនធានទឹកនៅក្នុងតំបន់នេះបានបង្កើតនូវទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបបានប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ព្រមទាំងបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ដើម្បីចាក់ចូលសេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់ថែមទៀតផង។ នេះបើយោងតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គក...

អាន​បន្ថែម

បច្ចុប្បន្នកម្ពុជាខាតបង់ថវិកា​ជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ លើគ្រោះថ្នាក់ចរាចរ

បច្ចុប្បន្នកម្ពុជាខាតបង់ថវិកាជាតិប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរ នេះតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២០ មីនា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមការសិក្សារបស់ UNDP បានឱ្យដឹងថា ការខូចខាតសរុបពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស​​សត្វ ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងខាតបង់ថ...

អាន​បន្ថែម