ព្រៃឈើជួរភ្នំក្រវាញជាធុងអាគុយផ្តល់ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ សម្រាប់កម្ពុជា

ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញត្រូវបានប្រៀបប្រដូចជាម៉ូទ័របូមទឹក និងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារធនធានទឹកនៅក្នុងតំបន់នេះបានបង្កើតនូវទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបបានប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ព្រមទាំងបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ដើម្បីចាក់ចូលសេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់ថែមទៀតផង។

នេះបើយោងតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) លើកឡើងនៅក្នុងកម្មវិធីនៃ«ដំណើរទស្សនាចរសត្វព្រៃ» កាលពីថ្ងៃទី១៩ ខែមីនា​។

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ ដោយគ្របដណ្តបលើផ្ទៃដីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ)។

កញ្ញាបានថ្លែងថា «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។

លើសពីនេះ ឧទ្យានជាតិនេះក៏ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និង ប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា ចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណទានកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្ម​អន្តរជាតិ​ធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]