ព័ត៌មានក្នុងស្រុក
ជប៉ុនជួយកម្ពុជា ១៨លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ...
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ...
អានបន្ថែមក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ
ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើ...
អានបន្ថែមផ្លូវថ្មីពីបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ តភ្ជាប់គ្នាបាន ១០០ភាគរយហើយ
គិតត្រឹមថ្ងៃ០៩ ខែមេសា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក ចំពោះជំហានបន្ទាប់នៃការសាងសង់គម្រោងផ្លូវនេះ ក្រុមហ៊ុននៅមិនទាន់បង្ហើបពីប្រភេទផ្លូវថា ជាផ្លូវបេតុង ឬកៅស៊ូ នៅឡើយទេ។ ផ្លូវថ្មីម...
អានបន្ថែមរដ្ឋចេញវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគ...
អានបន្ថែមផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជ...
អានបន្ថែមក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ
ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូ...
អានបន្ថែមរហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម
គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦.០០០គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរ...
អានបន្ថែមរដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ង...
អានបន្ថែមកម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ
កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ...
អានបន្ថែម