រដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា

បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

លោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានឱ្យដឹងថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន។

លោកបន្ថែមថា អ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជានៅចុងខែនេះ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា គម្រោងដ៏ធំនេះ នឹងឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេសនៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក   និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ   ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយ​​យកប្រភពទឹកពីអាងទន្លេមគង្គ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ  រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹងបួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាម និងសកម្មភាពមនុស្សនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនCCECC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រតិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]