ព័ត៌មានក្នុងស្រុក
បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យលក់ជាផ្លូវការហើយកាលពីចុងខែឧសភាពកន្លងទៅនេះ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ជាមួយនឹងការិយាល័យលក់ថ្មីនេះ អតិថិជនអាចអញ្ជើញមកប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ ដោយការិយាល័យមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។ ...
អានបន្ថែមសំណង់ផ្ទះខ្មែរបូរាណសរសរ ១០០ អាយុជាង ២០០ឆ្នាំ នឹងត្រូវប្ដូរមុខមាត់ទៅជាសារមន្ទីរខេត្ត
ដោយមើលឃើញពីតម្លៃស្ថាបត្យកម្មបូរាណ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំប្ដូរមុខមាត់ផ្ទះចំណាស់ជាង ២០០ឆ្នាំ ឬស្គាល់ជាទូទៅថាផ្ទះសសរ១០០ ឱ្យក្លាយទៅសារមន្ទីរខេត្តឆាប់ៗនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន កាលថ្ងៃទី២ ខែមិថុនា។ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានឱ្យដឹងថា ផ្ទះសសរ១០០នេះនឹងក្លាយជាសារមន្ទីរថ្មី ជំនួសឱ្យកន្លែងចាស់ ដោយបច្ចុប្បន្នក្រុមការងារកំពុងត្រៀមបញ្ជូនវត្ថុប...
អានបន្ថែមកូនបំណុលក្នុងវិស័យសំណង់ប៉ះពាល់ដោយវិបត្តិកូវីដកំពុងស្នើរៀបចំកម្ចីឡើងវិញ មានជាង ២ម៉ឺនគណនី
ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៤ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១...
អានបន្ថែមរដ្ឋបាលខេត្តកោះកុងគ្រោងកាត់ដីរដ្ឋជិត ៧០០ហិកតា ឱ្យប្រជាជនគោលដៅ
រដ្ឋបាលខេត្តកោះកុង បាន និងកំពុងប្រជុំពិភាក្សាគ្រោងបែងចែកដីសម្បទានសង្គមកិច្ចសរុប ៦៩១ ហិកតា ជូនដល់អតីតយុទ្ធជន ដែលរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០១ មិថុនា កន្លងមកនេះថា មកទល់បច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សាធ្វើតារាងទិន្នន័យអំពីចំនួនអតីតយុទ្ធជន ដោយសារចំនួនអតីតយុទ្ធជននៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្រោយស្រង់ស្ថិតិរួច...
អានបន្ថែមសាលាក្រុងបញ្ជាឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងពេល ១សប្ដាហ៍ បើមិនដូច្នេះរដ្ឋនឹងប្រើធម៌ក្ដៅ
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអ្នកលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១សប្តាហ៍ បើមិនដូច្នេះអាជ្ញាធរនឹងចាត់វិធានការក្តៅ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា នេះ បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើសំណង់នានាលើផ្ទៃទឹក ហើយប្រែក្ល...
អានបន្ថែមរដ្ឋាភិបាលបើកច្រកព្រំដែនម៉ឺនជ័យព្រៃវែង-វៀតណាម ជាបណ្ដោះអាសន្ន
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។ នេះបើយោងតាមពិធីប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃក្រសួងមហាផ្ទៃ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសថា ការដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស...
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីសម្រេចចិត្តលក់គម្រោងសណ្ឋាគារនៅខេត្តព្រះសីហនុរបស់ខ្លួនសារជាថ្មីម្ដងទៀត
ក្រោយផ្ដាច់កិច្ចសន្យាទិញលក់ការពីឆ្នាំ២០១៨ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់អ្នកទិញ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរី Hong Lai Huat Group (HLH Group) បានសម្រេចលក់សណ្ឋាគារ D’Seaview នៅខេត្តព្រះសីហនុសារជាថ្មីម្ដងទៀត កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន The Edge Singapore នៅក្នុងកិច្ចព្រមព្រៀងទិញលក់ថ្មីនេះ អ្នកទិញបានបង់លុយចំនួន ៤,២ លានដុល្លារអាមេរិច ដែលចាត់ទុកថាជាថ្លៃកក់ ហើយនឹងបន្តបង់តាមដំណាក់ក...
អានបន្ថែមរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យថែមទៀត
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញ និងទាក់ទាញឱ្យវិនិយោគិនទាំងក្នុងស្រុក និងបរទេស ឱ្យមកសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋានដោយផ្តោតលើការជំរុញឱ្យប្រជាពលរដ្ឋអាចទទួលការរស់នៅសមរម្យ។ គោលនយោបា...
អានបន្ថែមរដ្ឋបាលខេត្តបាត់ដំបងព្រមានចាត់វិធានការក្ដៅបង្រ្កាបការទន្ទ្រានដីរដ្ឋខុសច្បាប់
រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងសហការជាមួយមន្រ្តីពាកព័ន្ធយ៉ាងស្អិតរមួត ពង្រឹងការបង្រ្កាបសកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមកិច្ចប្រជុំរវាង រដ្ឋបាលខេត្ត មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី ២៧ ខែឧសភា។ នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្តបាត់ដំបងឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា៖ «កន្លងមកនេះ រដ...
អានបន្ថែមភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនហិរញ្ញវត្ថុ ចាប់ដៃគ្នាបង្កើតប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងពិនិត្យកម្ចីរួមគ្នា
ភ្នាក់ងារអចលនទ្រព្យល្បីនៅកម្ពុជា Vtrust Appraisal និងក្រុមហ៊ុនជំនាញត្រួតពិនិត្យឥណទាន Credit Bureau Cambodia (CBC) សម្រេចតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទានចូលគ្នា ដើម្បីបង្កើតជាបណ្ដាញឌីជីផលគ្រប់ជ្រុងជ្រោយមួយ ក្នុងប្រតិបតិ្តការទិញលក់ និងសុំកម្ចីអចលនទ្រព្យ។ បើយោងតាម Z1 News ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើ MoU កាលពីថ្ងៃ ២៧ ខែឧសភា កន្លងទៅនេះ តាមប្រព័ន្ធ Zoom ក្រោមវត្តមានរបស...
អានបន្ថែម