ព័ត៌មានក្នុងស្រុក
សិង្ហបូរីឈានជើងចូលទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយភ្នាក់ងារលក់ជាង៥០០នាក់នៅខេត្តសំខាន់៣
ភ្នាក់ងារអចលនទ្រព្យឈានមុខនៅសិង្ហបុរី PropNex បានសម្រេចពង្រីកអាជីវកម្មរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ដោយបើកទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាផ្សេងទៀតនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៩ ឧសភា នេះ។ ការពង្រីកសាខាមកកម្ពុជានេះ ក្រុមហ៊ុននឹងបន្ថែមភ្នាក់ងារលក់ប្រមាណ ៥០០នាក់ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនមានភ្នាក់ងារលក់សរុបជា...
អានបន្ថែមអ្នកទទួលបានដីរដ្ឋពីការកាត់ឆ្វៀលនៅកោះកុង ត្រូវសុំអនុញ្ញាតសិនមុនកាប់ព្រៃធ្វើសំណង់
ពលរដ្ឋដែលអះអាងថាខ្លួនទទួលបានដីពីរដ្ឋក្រោយការកាត់ឆ្វៀល ត្រូវមកសុំការអនុញ្ញាតចុះបញ្ជីដីជាមុនសិន មុននឹងចាប់ផ្ដើមឈូសឆាយ កាប់ព្រៃ ឬអភិវឌ្ឍដីធ្វើសំណង់ផ្សេងៗ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ។ យោងតាមសេចក្ដីប្រកាស ទីតាំងដែលតម្រូវឱ្យសុំការអនុញ្ញាតអភិវឌ្ឍរួមមាន ដីដែលកាត់ឆ្វៀលឱ្យពលរដ្ឋចេញពី ១) ឧទ្យានជាតិបូទុមសារគរ ២) តំបន់គម្របព្រៃឈើ ២០០២ ៣) តំបន់ប...
អានបន្ថែមផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺ កើនឡើងដល់ ១២ម៉ឺន ហិចតា
រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បើទោះបីជាកំពង់ស្ពឺមានកំណើននៃសំណង់រោងចក្រសហគ្រាសច្រើនក៏ដោយ ប៉ុន្តែផ្ទៃដីបង្កបង្កើនផលមិនបានថយចុះនោះទេ ពោលគឺមកទល់ពេលនេះ ផ្ទៃដីបង្កបង្កើនផលឡើងរហូតដល់ ១២ម៉ឺន ហិកតា ឯណោះ។ នេះបើយោងតាមហ្វេសប៊ុករបស់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពី ថ្ងៃទី១៨ ខែឧសភា កន្លងមកននេះ។ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ នេះ ផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺបានកើនឡ...
អានបន្ថែមស្វែងយល់ពីកិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណីកម្ពុជា
ម្ចាស់អចលនទ្រព្យភាគច្រើនច្បាស់ជាធ្លាប់ជួលផ្ទះ ឬដី ដែលមានការធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ប៉ុន្តែបើការជួលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជួលឱ្យជនបរទេស ក្រៅពីកិច្ចសន្យា ក៏នៅមានលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀតដែលម្ចាស់ផ្ទះ និងអ្នកជួលត្រូវអនុវត្ត ដើម្បីបញ្ចៀសបញ្ហា និងវិវាទ។ មកស្វែងយល់ពី កិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណី ទាំងអស់នេះ។ តើអ្វីទៅជាកិច្ចសន្យាជួល? ...
អានបន្ថែមរដ្ឋបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការក្ដៅលើការរំលោភដីព្រៃលិចទឹកខុសច្បាប់
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់រាល់សកម្មភាពរំលោភយកដីព្រៃលិចទឹកដោយខុសច្បាប់ ហើយព្រមានចាត់វិធានការក្ដៅលើអ្នកបំពាន។ នេះបើយោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែឧសភានេះ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ដោះស្រាយករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដី...
អានបន្ថែមរដ្ឋបាលខេត្តកោះកុងចេញវិធានការថ្មី ៦ ចំណុចឱ្យអាជីវកម្មបូមរ៉ែខ្សាច់នៅស្រុកគិរីសាគរ
រដ្ឋបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក ធ្វើអាជីវកម្មរ៉ែខ្សាច់ស នៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ធំៗ ចំនួន ៦។ នេះបើតាមកិច្ចប្រជុំតាមតាមកម្មវិធីគ្រុបតេលេក្រាម (ONLINE) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំស្តីពីការវាយតម្លៃបរិស្ថាន និងសង្គមពេញលេញ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះមិនមានផលប៉ះពាល់ច្រើនទេ ព្រោះបានទទួលសិទ្ធបន្តពីក្រុមហ៊ុន SI...
អានបន្ថែមពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី
ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរ...
អានបន្ថែមចំនួនពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យក្នុងត្រីមាសទី១ កើន១៥%
ចំនួនការដាក់ពាក្យសុំកម្ចីទិញអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានកើនឡើង ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍បានបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃចំនួនពាក្យស្នើសុំក្ដី ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំសរុប បែរជាធ្លាក់ចុះប្រមាណ ៤% ទៅវិញ ។ ទន្ទឹមនឹងនេះ គិត...
អានបន្ថែមសៀមរាបត្រូវបានជ្រើសរើសជាខេត្តអាទិភាពដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម
ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។ យោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា សៀមរាប គឺជាខេត្តអាទិភាពជាងគេ ព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យ...
អានបន្ថែមស្វែងយល់ពីសិទ្ធិរបស់ម្ចាស់ហ៊ុនម្នាក់ៗ ក្នុងករណីចូលលុយគ្នាទិញដីឬផ្ទះ
ក្នុងករណីចូលលុយគ្នាទិញដី ឬផ្ទះ តើដឹងទេថា ម្ចាស់ភាគហ៊ុននីមួយៗ មានសិទ្ធិតាមផ្លូវច្បាប់ដូចម្ដេចលើទ្រព្យនោះ? ហើយតើប្លង់ដី ឬផ្ទះនោះត្រូវដាក់ឈ្មោះអ្នកណា? ចុះនៅពេលភាគីណាមួយចង់លក់វិញ ត្រូវធ្វើដូចម្ដេច? មកស្វែងយល់ទាំងអស់គ្នា។ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ ហើយប្រភេទដី ឬផ្ទះដែលទិញចូលលុយគ្នានេះ ហៅថា ទ្រព្យអវិភាគ។ ទ្រព្យអវិភាគ គឺអចលនទ...
អានបន្ថែម