ព័ត៌មានក្នុងស្រុក
មូលហេតុធំៗ២ ដែលបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ មានភាពពិសេស និងលេចធ្លោជាងគេនៅក្នុងតំបន់
នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គាល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលកំពុងសំងំអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។ ផ្អែកលើសក្ដានុពលនៃតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេស មានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។ ជាក់ស្ដែងបើគេសម្លឹងមើលលើគម្រោង...
អានបន្ថែមរយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវ...
អានបន្ថែមរដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កាលថ្ងៃទី២៣ សីហា នេះ។ សេចក្តីជូនដំ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ
រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់...
អានបន្ថែមកម្ពុជា បានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគេលំដាបទី២ លើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីប្រទេសកូតឌីវ័រ ដោយប្រមូលផលគ្រាប់ស្វាយចន្ទីបានដល់ទៅជាង ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។ លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) មានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន...
អានបន្ថែមកែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និ...
អានបន្ថែម៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកប...
អានបន្ថែម៧ខែដើមឆ្នាំ២០២៤ កម្ពុជាទំហំពាណិជ្ជកម្មអន្តរជាតិជាង ៣១ពាន់លានដុល្លារ កើន ១៥%
រយៈពេល ៧ខែដើម ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបរទេសមានប្រមាណជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣។ នេះបើតាមស្ថិតិទំនិញពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមរបាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកជាង ១៤ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៤ភាគរយ បើធៀបរយៈពេលដូច...
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាផលិតស៊ីម៉ង់ត៍បានបរិមាណជាង ៤លានតោន
ក្នុងរយពេល៦ខែដើមឆ្នាំ២០២៤ រោងចក្រស៊ីម៉ង់ត៍នៅកម្ពុជាបានផលិតស៊ីម៉ង់ត៍មានបរិមាណកើនឡើងវិញហើយ ខណៈវិស័យសំណង់បានងើបឡើងវិញបន្តិចបន្តួច គឺក្នុងល្បឿនយឺត។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥ ដែលបានផលិតស៊ីម៉ង់ត៍បានក្នុងបរិមាណ ៤.១៧លានតោន ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កើនឡើង ៥.៥ភាគរយ កើនពី៣.៩៥លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាស...
អានបន្ថែម