ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាផលិតស៊ីម៉ង់ត៍បានបរិមាណជាង ៤លានតោន

ក្នុងរយ​ពេល៦ខែដើមឆ្នាំ២០២៤ រោងចក្រស៊ីម៉ង់ត៍នៅកម្ពុជាបានផលិតស៊ីម៉ង់ត៍មានបរិមាណកើនឡើងវិញហើយ ខណៈវិស័យសំណង់បានងើបឡើងវិញបន្តិចបន្តួច គឺក្នុងល្បឿនយឺត។​

បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥ ដែលបានផលិតស៊ីម៉ង់ត៍បានក្នុងបរិមាណ ៤.១៧លានតោន ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កើនឡើង ៥.៥ភាគរយ កើនពី៣.៩៥លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។

ក្រសួងលើកឡើងក្នុងរបាយការណ៍ថា អនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងងើបក្នុងល្បឿងទាប ជាមួយនឹងអាត្រាប្រមាណ ១.១ភាគរយ ដោយសារការរំពឹងទុកនៃការបន្តសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម និងការងើបជាបណ្តើរៗនៃរំហូរទុនវិនិយោគពីបរទេសស្របនឹងនិន្នាការសេដ្ឋកិច្ច។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥នោះ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]