ព័ត៌មានក្នុងស្រុក
រយៈពេល៥ អាជ្ញាធរខេត្តពោធិ៍សាត់ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានជាង ១០ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះបញ្ជីដីជាប្រព័ន្ធ និងបញ្ចូលក្នុងទិន្នន័យបានចំនួន ១០៧.៨២៨ ក្បាលដី។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្បាលដីកំពុងបិទផ្សាយជាសាធារណៈមានចំនួន ៨២.១៦៨ ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣១០ប័ណ្ណ។ តែបើគិតមកទល់ពេលបច្ចុប្បន្ន នៅទូទាំងខេត្តពោធិ៍សាត់ ...
អានបន្ថែមរដ្ឋផ្តល់ដី ៣០០ហិកតា និងសង់ផ្ទះ១០០ខ្នង ជិតព្រំដែនកម្ពុជា-វៀតណាម ជូនគ្រួសារយោធិន
រាជរដ្ឋាភិបាល បានរៀបចំដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីផ្តល់ជូនដល់គ្រួសារយោធិន និងអ្នកពាក់ព័ន្ធដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ដីសម្បទានសង្គមកិច្ចនេះ ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រាជរដ្ឋាភិ...
អានបន្ថែមបរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣
បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។ បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។ ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល...
អានបន្ថែមត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ
គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្...
អានបន្ថែមបុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានកំណើន២០ភាគរយ ក្នុងឆ្នាំ២០២២
ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណ ៤៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ២០២១។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បុព្វលាភធានារ៉ាប់រងទូទៅ...
អានបន្ថែមកម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាក...
អានបន្ថែមរដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវត...
អានបន្ថែមរដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន
ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដ...
អានបន្ថែមរដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដ...
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុង២០០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងទីក្រុង
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ជាផ្លូវការនេះត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wo...
អានបន្ថែម