ព័ត៌មានក្នុងស្រុក
គិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី
តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ...
អានបន្ថែមក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេ ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម
អត្ថបទផ្សព្វផ្សាយ ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។ លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉...
អានបន្ថែមការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ
គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួ...
អានបន្ថែមតើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?
រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗសរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្ន...
អានបន្ថែមខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ
ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា "ប្រសិនបើយើងពិនិត្...
អានបន្ថែម៥ឆ្នាំ ខេត្តព្រះវិហារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រចបានជាង ២២ម៉ឺនហិកតា
រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ បានចំនួន ២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ម៉ឺនហិកតា ខណៈរដ្ឋបាលខេត្តប្តេជ្ញានឹងខិតខំពន្លឿនការងារនេះ ដើម្បីឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។ ឯកឧត្តមបានបន្តថា...
អានបន្ថែមកូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣
សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជ...
អានបន្ថែមអាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈ...
អានបន្ថែមGCFបានអនុម័តថវិកា ៤៣លានដុល្លារ ដើម្បីគាំទ្រកសិករនៅតំបន់ទន្លេសាបប៉ែកខាងជើង
មូលនិធិអាកាសធាតុបៃតង (GCF) ដែលជាមូលនិធិធំបំផុតនៅក្នុងពិភពលោក សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងសំខាន់ៗចំនួនពីរផ្សេងទៀត បានអនុម័តគម្រោងមួយក្រោមទំហំថវិកា ៤៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កសិករនៅក្នុងតំបន់ទន្លេសាបភាគខាងជើង។ គម្រោងនេះមានឈ្មោះថា «ភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់កសិកម្មដែលមិនប៉ះពាល់បរិស្ថាន និងមុខរបរដែលមានភាពធន់នៅអាងទន...
អានបន្ថែមត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ
គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។ បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ ...
អានបន្ថែម