ព័ត៌មានក្នុងស្រុក
ISI Steel សម្ពោធផលិតផលថ្មី គុណភាពទ្វេដង និងមានការធានារហូតដល់២០ឆ្នាំ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO ៩០០១:២០១៥ ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ "ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផល...
អានបន្ថែមរដ្ឋសម្រេចលុបអនុក្រឹត្យថ្មី ប្រើអនុក្រឹត្យចាស់វិញ ដើម្បីពង្រឹងការពារត្រីផ្សោតដែលជិតផុតពូជ
រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំណត់ឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីការពារការស្លាប់ជាបន្តបន្ទាប់នៃសត្វផ្សោតក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតាមអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមើលឃើញថា ការអនុវត្តនូវអនុក្រឹត្យថ្មី ពីខែកុម្ភៈ រហ...
អានបន្ថែមចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ
អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បា...
អានបន្ថែម៥ឆ្នាំ ស្ទឹងត្រែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនប័ណ្ណ និងចុះបញ្ជីដីសម្បទានសង្គមកិច្ចជាង ១១ម៉ឺនហិកតា
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣ម៉ឺនប័ណ្ណ និងដីសម្បទានសង្គមកិច្ចចំនួនជាង ១១ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរបស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជាដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែ...
អានបន្ថែមភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ
តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្...
អានបន្ថែមខេត្តត្បូងឃ្មុំចុះបញ្ជីដីជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី
តាំងពីបំបែកខេត្តចេញពីខេត្តកំពង់ចាមឆ្នាំ ២០១៤មក អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី និងបានបិទផ្សាយបានចំនួន ៤៣២ភូមិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចែក...
អានបន្ថែមក្រុមហ៊ុនអឺបេនលែន និងធនាគារស្ថាបនា រួមគ្នាផ្តល់អត្រាកម្ចីពិសេសបំផុតដល់អ្នកទិញបុរីចន្ទគីរី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដើម្បីបំពេញ តម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅក្នុងបុរីចន្ទគីរី។ រូបថតអនុស្សាវរីយ៍គណៈគ្រប់គ្រងនៃក្រុមហ៊ុនអឺបេនលែន និងគណៈគ្រប់គ្រងនៃធនាគារស្ថាបនា ក្រោមកិច្ចសហប្រតិបត្តិការនេះផងដែរ អតិថិជនរបស់បុរីចន្ទគីរីទាំ...
អានបន្ថែមកត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ
ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។ ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។ នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋល...
អានបន្ថែមរដ្ឋដាក់ចេញវិធានការ ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសំណង់ និងបុរី
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ខណៈសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វិធានការ ជាកញ្ចប់ទាំងនោះរួមមាន៖ ១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំ...
អានបន្ថែមរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់តម្លៃ ៦លានដុល្លារនៅបាត់ដំបង ត្រៀមដាក់លក់ឆាប់ៗនេះ
រោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ជាមួយនឹងទុនវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង គ្រោងនឹងដាក់លក់ក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះ ខណៈរោងចក្របាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជាង ១ខែ មកហើយ។ នេះបើតាមសាព័ត៌មាន rfi នៅពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ រោងចក្រនេះ ជាប្រភេទសហគ្រាសធុនមធ្យម អាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។ លោក ឆែម ចាន់ដា...
អានបន្ថែម