ព័ត៌មានក្នុងស្រុក
រដ្ឋលើកលែងបង់ថ្លៃសេវាសំខាន់ចំនួន ៣ ក្នុងវិស័យសំណង់ និងដីធ្លី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈចំនួន៣ ក្នុងវិស័យសំណង់ និងដីធ្លី។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ៣១២ សហវ.ប្រក.អទច ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ សេវាសាធារណៈទាំង ០៣ ដែលត្រូវទទួលបានការលើកលែងនោះរួមមាន៖ ១. ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្...
អានបន្ថែមសម្តេចតេជោណែនាំជាថ្មីមិនអនុញ្ញាតឱ្យមានក្រុមហ៊ុនផ្តាច់មុខសេវាអ៊ិនធើណែតក្នុងបុរី
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំសាជាថ្មីមិនឱ្យមានក្រុមហ៊ុនលក់ផ្តាច់មុខសេវាទូរស័ព្ទ ឬអ៊ិនធើណែតក្នុងបុរី ឬផ្ទះល្វែង ជាដាច់ខាត។ នេះបើតាមការលើកឡើងរបស់សម្តេច ក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ សម្តេចក៏បានសំណូមពរ ទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការសហកា...
អានបន្ថែមថៃស្នើកម្ពុជាបើកច្រកប្រាសាទព្រះវិហារឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍
ក្រោយពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែនក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ដោយសារតែជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ បានធ្វើឱ្យកម្ពុជាហាមប្រាមមិនឲ្យមានការចេញ-ចូលមកកាន់ប្រាសាទព្រះ...
អានបន្ថែមចិនសម្រុកទិញខុនដូនៅសិង្ហបុរី ឱ្យបានមុនច្បាប់ថ្មីអនុម័តលើការដំឡើងពន្ធអចលនទ្រព្យទ្វេដង
កំណើននៃការទិញលក់ខុនដូប្រណិតនៅក្នុងប្រទេសសិង្ហបុរីមានការកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំអនុម័តចេញច្បាប់ថ្មីដើម្បីកំណត់ដំឡើងពន្ធអចលនទ្រព្យលើជនបរទេសទ្វេដង។ ក្នុងនោះ វិនិយោគិនចិនបានទិញខុនដូប្រណីតរហូតដល់ជាង ១០០យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយកើនរហូតដល់ ១៥៨ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee & ...
អានបន្ថែមស្ងាត់ៗ បុរី ប៉េង ហួត រៀបចំកម្មវិធីបើកលក់ផ្ទះគំរូគ្រប់ប្រភេទជាមួយនិងតម្លៃពិសេសបំផុតមិនធ្លាប់មាន!
កាលពីល្ងាចថ្ងៃទី13 ខែឧសភា ឆ្នាំ2023 បុរី ប៉េង ហួត បានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅផ្ទះគំរូវីឡា ឃីង អេ គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដោយមានការចូលរួមពីសំណាក់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់បុរី ប៉េង ហួត ជាច្រើនរូប។ ក្រៅពីការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត កន្លងមក កម្មវិធីជួបជុំដ៏សប្បាយរីករាយមួយនេះមាន...
អានបន្ថែមរដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ
រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។ នេះប...
អានបន្ថែម៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាប្រមូលបានជាង ១៤លានដុល្លារពីការលក់សំបុត្រទស្សនាអង្គរវត្ត
ត្រឹមរយៈពេល០៤ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៤.០៣១.២០៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៩៨.៩៩៨នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៩៣៧,៣៤ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧...
អានបន្ថែមសម្តេចអនុញ្ញាតកីឡាករ កីឡាការនីបរទេសស៊ីហ្គេមទាំងអស់ អាចទស្សនាអង្គរវត្តដោយឥតគិតថ្លៃ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះទេ។ ការអនុញ្ញាតនេះ បានប្រកាសឡើងក្នុងឱកាសដែលសម្តេចតេជោប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង ៣.០០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោបា...
អានបន្ថែមភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ អាចបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
ក្រោយវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជានៅតែបន្តរងសម្ពាធមិនស្រាកស្រាន។ ការងើបឡើងវិញដ៏យឺតនេះ មិនគ្រាន់តែជាបញ្ហារបស់អ្នកប្រឡូកក្នុងទីផ្សារនោះទេ ប៉ុន្តែ បើស្ថានភាពនេះនៅតែបន្ដ វាជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅមិនទាន់ងើបឡើងវិញទេ ហើយក៏មិនដឹងថានឹងត្រឡប់មកប្រសើរនៅពេលណាដែរ។ ...
អានបន្ថែមក្រសួង០២ រួមគ្នាអនុវត្តគម្រោងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៣០ ក្នុងខេត្តចំនួន០៧
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរួមគ្នាអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្នុងតំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងខេត្តចំនួន០៧។ នេះបើតាមការលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ គម្រោង CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជ...
អានបន្ថែម