ព័ត៌មានក្នុងស្រុក
រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពី...
អានបន្ថែមអតីតសាលាខេត្តបាត់ដំបងអាយុជាង ១០០ឆ្នាំ បានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រ
អតីតសាលាខេត្តបាត់ដំបងមានអាយុកាល ១១៨ឆ្នាំ (គិតត្រឹមឆ្នាំ២០២៣) ត្រូវបានរចនាក្លាយជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ កថា ថន ឈុំ ជា...
អានបន្ថែមមីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា
វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC) ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវ...
អានបន្ថែមហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?
ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវ...
អានបន្ថែមក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា
បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មានវត្តមានក្នុងវិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និងត្រូវបានគេទទួលស្គាល់ពីស្នាដៃរចនា និងគុណភាពទៅលើគម្រោងជាច្រើន រួមមានគម្រោងពាណិជ្ជកម្ម និងលំនៅឋាន (បុរី និងខុនដូ)ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ ក្នុងរយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត Embassy Re...
អានបន្ថែមត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង
គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោ...
អានបន្ថែមកម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី
ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បី...
អានបន្ថែមរដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខ...
អានបន្ថែមរដ្ឋកាត់ដី ៦៤៩ហិកតា នៅស្រុកទឹកផុសឱ្យឯកជនអភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចកាត់ដីចំនួន ៦៤៩ហិកតា ជួលឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ឯ.ក (One Fraternity Co., Ltd.) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុក្រឹត្យលេខ ១៥៤ អនក្រ. បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ដីនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលស្ថិតក្រ...
អានបន្ថែម៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ...
អានបន្ថែម