មីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា

វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC)​  ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ ជំនួបនេះ បានលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ដោយបានស្វែងយ​ល់​​ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងវិស័យពាណិជ្ជកម្ម ត្រូវបានយកមកណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ា​ន់ម៉ាផងដែរ។

នាឱកាសនោះ លោកស្រី Daw Yee Wyne Oo បានបង្ហាញពីចំណាប់អារម្មណ៍ដោយសម្លឹងមើលឃើញនូវសក្តានុពលនៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។

ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសន្យាទៀតថា នឹងយកព័ត៌មានដែលទទួលបានពីជំនួបនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់​ម៉ា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI/IDC ទៅទស្សនៈកិច្ចសិក្សាអំពីពាណិជ្ជកម្មនៅមីយ៉ាន់ម៉ានាពេលខាងមុខផងដែរ។

អ្នកវិនិយោគិនមីយ៉ាន់ម៉ា សង្ឃឹមយ៉ាងមុតមាំថា នឹងអាចមានការវិនិយោគនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីការសិក្សាលម្អិតត្រូវបានបញ្ចប់ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]