ព័ត៌មានក្នុងស្រុក
កម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤
ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណ...
អានបន្ថែមយូនីសេហ្វជួយកម្ពុជានូវបរិក្ខាពេទ្យសរុបជាង ៤៤លានដុល្លារ ខណៈទើបបន្ថែម ៧លានដុល្លារទៀត សម្រាប់…
អង្គការយូនីសេហ្វ (UNICEF) បានផ្តល់ឲ្យកម្ពុជានូវបរិក្ខារវេជ្ជសាស្រ្តដែលមានតម្លៃសរុបជាង ៤៤លាន ដុល្លារ ចាប់គិតតាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ១៩មក។ ថ្មីៗនេះផងដែរ អង្គការយូនីសេហ្វ (UNICEF) ក៏បានផ្តល់បន្ថែមនូវឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរ ដល់កម្ពុជា។ សម្ភារជាអំណោយនេះ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យជាតិ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពចំនួន ១៣១ ទូទាំ...
អានបន្ថែមរិតតែអស្ចារ្យ កាន់តែពិសេស សំរាប់កម្មវិធីពាក់កណ្តាលឆ្នាំ មានត្រឹមតែ ៥% ប៉ុណ្ណោះ អាច!!!
លោកអ្នកដែលចង់រស់នៅក្នុងគេហដ្ឋានដ៏កក់ក្តៅ ព្រមទាំងអាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន គឺកាន់តែងាយស្រួលជាងមុនជាមួយ បុរី ប៉េង ហួត ដោយមិនចាំបាច់រង់ចាំដល់សំណង់រួចរាល់នោះទេ គឺអាចចូលរស់នៅ និងបើកអាជីវកម្មបានភ្លាមៗ ជាមួយគោលការណ៏បង់ប្រាក់កាន់តែពិសេស ដែលមិនធ្លាប់មាន។ សម្រាប់ខែ មិថុនា នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៏បង់ប្រាក់កាន់តែងាយស្រួលមិនធ្លាប់មានជូនដល់អតិថិជន បុរី ប៉េង ហួត ទាំងអស់ ដោយមា...
អានបន្ថែមរដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង
អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨...
អានបន្ថែមជប៉ុនវិនិយោគដាំម្ទេសកម្រិតស្តង់ដារលើផ្ទៃដី ៧២ហិកតា នៅស្រុកអង្គរធំ ខេត្តសៀមរាប
អ្នកវិនិយោគមកពីប្រទេសជប៉ុន នឹងបង្កើតកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ខណៈគ្រោងត្រូវការដាំបន្ថែមផ្សេងៗទោះតរហូតដល់ ២០០ហិកតា។ ក្នុងពេលចុះពិនិត្យទីតាំងដែលមានការចូលរួមពីលោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារ...
អានបន្ថែមរដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបា...
អានបន្ថែមសម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងក...
អានបន្ថែមត្រីមាសទី១-២០២៣ បុព្វលាភធានារ៉ាប់រងទ្រព្យសម្បតិ្តមានជាង ១៤លានដុល្លារ កើនជាង១៥%
ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណជាង ១៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១៥,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលមានជាង ១២លានដុល្លារ។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញ...
អានបន្ថែមរដ្ឋត្រៀមដីជាង ៣ពាន់ហិកតា សម្រាប់ចែកជូនពលរដ្ឋខ្វះដីក្នុងឃុំ៣ នៅស្រុកសេសាន
រដ្ឋបាលស្រុកសេសាន រៀបចំដីសម្បទានសង្គមកិច្ច ចំនួនជាង ៣ពាន់ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដី សម្រាប់ធ្វើលំនៅឋានរស់នៅ និងប្រកបរបរកសិកម្ម ដោយស្របច្បាប់នៅក្នុងឃុំចំនួនបី។ នេះបើតាមការផ្សព្វផ្សាយស្តីពីការដាក់ពាក្យស្នើសុំដីសម្បទានសង្គកិច្ចនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រ...
អានបន្ថែមសម្តេចតេជោព្រមានមិនអត់អោនចំពោះអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនអត់អោនចំពោះអ្នកមានអំណាចណា ដែលលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ នេះបើតាមសារពិសេសរយៈពេលជាង ៤នាទី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា តាមការសង្កេត និងការទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត មានជនខិលខូចមួយចំនួច បានលួចកាប់ទន្ទ្រានព្រៃឈើ និងដីរដ្ឋខុសច្បាប់។ សម្តេចតេជោ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចាប់មេក្លោងទាំ...
អានបន្ថែម