ស្ងាត់ៗ បុរី ប៉េង ហួត រៀបចំកម្មវិធីបើកលក់ផ្ទះគំរូគ្រប់ប្រភេទជាមួយនិងតម្លៃពិសេសបំផុតមិនធ្លាប់មាន!

កាលពីល្ងាចថ្ងៃទី13 ខែឧសភា ឆ្នាំ2023 បុរី ប៉េង ហួត​ បានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅផ្ទះគំរូវីឡា ឃីង អេ គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដោយមានការចូលរួមពីសំណាក់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់បុរី ប៉េង ហួត ជាច្រើនរូប។

ក្រៅពី​ការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត កន្លងមក កម្មវិធីជួបជុំដ៏សប្បាយរីករាយមួយនេះមានគោលបំណងសំខាន់មួយទៀត គឺការប្រកាសបើកលក់ផ្ទះគំរូគ្រប់ប្រភេទក្នុងគម្រោង ដឹស្តា មេរាហ្កាដិន ជាមួយប្រូម៉ូសិនដែលផ្តល់ជូនពិសេសបំផុតសម្រាប់តែអតិថិជនដែលទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះប៉ុណ្ណោះ។

អ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែពិសេសគឺ អតិថិជនដែលអញ្ជើញមកចូលរួមកម្មវិធីបានទទួលបណ្ណទឹកប្រាក់ដែលមានតម្លៃ 5,000ដុល្លារ ភ្លាមៗ ព្រមជាមួយការពីសាភោជនាហារដ៏មានឱជារស ការប្រគំតន្ត្រីដ៏ពីរោះ និងការចាប់រង្វាន់ជាច្រើន។

គម្រោង ដឹស្តា​ មេរាហ្កាដិន ត្រូវបានអភិវឌ្ឍលើផ្ទៃដី 40ហិកតា មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពលខ្ពស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺតំបន់ផ្លូវក្រវាត់ក្រុងទី2 ដែលស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ2 អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើបអន្តរជាតិ សាលារៀនអន្តរជាតិ-ល-។ មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងផ្ទាល់ក៏មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដូចជាផ្លូវចេញចូលធំទូលាយ សួនច្បារដ៏វែងអន្លាយពោរពេញដោយផ្កាចម្រុះពណ៌ កន្លែងក្មេងលេងដើម្បីអភិវឌ្ឍកាយសម្បទានិងប្រាជ្ញាស្មារតីបានល្អ ក្លឹបហោស៍ដ៏ទំនើប អគារពាណិជ្ជកម្ម ផ្សារទំនើប ភីអេច មេរា និងទូដក-ដាក់ប្រាក់នៅជាប់ផ្លូវធំតែម្ដង។

លោកអ្នកអាចទទួលបានព័ត៌មានកាន់តែលម្អិតអំពីគម្រោងដ៏លេចធ្លោមួយនេះ ដោយគ្រាន់តែអញ្ជើញមកកាន់ការិយាល័យលក់ គម្រោង ដឹស្តា មេរាហ្កាដិន ឬទាក់ទងសហការីផ្នែកលក់ដោយផ្ទាល់តាមរយៈលេខទូរសព្ទ ០៩៨/០១៦​/០១៧ ៥៩៦ ៧៨៩ ឬ ចូលរួម https://t.me/boreypenghuoth ។ សូមទស្សនាជាវិដេអូន

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]

ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារចិន

នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស […]