ព័ត៌មានក្នុងស្រុក
អ្នកវិភាគបរទេស៖ ទីផ្សារអចលនទ្រព្យភ្នំពេញ ងាកមកស្ថិតក្នុងក្រសែភ្នែកវិនិយោគិនវិញហើយ
ក្រោយពីកម្ពុជាចាប់ផ្ដើមបើកប្រទេសមួយរយៈកន្លងមក ទីផ្សារអចលនទ្រព្យឃើញថាងើបឡើងគួរឱ្យកត់សំគាល់ ពិសេសទីផ្សារលំនៅឋានដែលជំរុញដោយតម្រូវការក្នុងស្រុក។ នេះបើយោងតាមអត្ថបទវិភាគរបស់អ្នកជំនាញ លោក Eric Wong Chon Lap។ មូលហេតុទី ១ ដែលជំរុញទីផ្សារលំនៅឋានគឺ គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាលលើការទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌកម្ចីធនាគារងាយស្រួលក្នុងអត្រាការប្រាក់ទាប។ កត្តានេះធ្វើឱ្យអ្នកទិញក្នុងស្រុកងាកមក...
អានបន្ថែមតម្លៃការនាំចូលដែក និងដែកថែប ក្នុងត្រីមាសទី ១ មានដល់៨៤លានដុល្លារ កើន៣,៥%
តម្លៃនៃការនាំចូលដែក និងដែកថែបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ មានដល់ទៅជាង ៨៤លានដុល្លារ ដែលកើនឡើង ៣,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ របាយការណ៍បន្ដថា សម្រាប់ខែមីនា ឆ្នាំ ២០២២ តែមួយខែ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានដល់ទៅ ២៦,២៩ លានដុល្លារ។ លើសពីនេះ ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលគយសរុបមានដល់ជាង ៥៩០ លានដុល្លារអាមេរិក ហើយក្នុងនោះសម្ភ...
អានបន្ថែមការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?
នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា? ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រ...
អានបន្ថែមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។ ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហ...
អានបន្ថែមអ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?
រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិ...
អានបន្ថែមវិស័យផ្សារទំនើបងើបឡើងវិញខ្លាំង ខណៈប្រេនថ្មីៗ ៤៤ បានបើកទ្វាក្នុងត្រីមាសទី ១ នេះ
ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។ យោងតាមរបាយការណ៍ CBRE Cambodia ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យលក់រាយរបស់កម្ពុជា។ លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គ...
អានបន្ថែមទីផ្សារខូនដូនៅជាប់គាំង ពិសេសខុនដូលំដាប់ខ្ពស់ដែលតម្លៃបន្ដធ្លាក់ចុះ
ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ ក៏បន្ដធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយថ្ងៃទី ៧មេសា នេះ។ ជាមួយនឹងភាពជាប់គាំងនេះ CBRE បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប...
អានបន្ថែមទីផ្សារបូរីនៅតែមានសន្ទុះ ខណៈ៦ ខែចុងក្រោយ មានគម្រោងថ្មីបើកលក់សរុប ៣៩ គម្រោង
ទោះជាវិបត្តិកូវីដនៅតែបន្ដក្ដី ទីផ្សារបូរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម ខណៈ ៦ ខែ ចុងក្រោយនេះ ឃើញថាមានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ របាយការណ៍ដដែលបន្ដថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្...
អានបន្ថែមADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោ...
អានបន្ថែមសម្តេច ហ៊ុន សែន ស្នើឱ្យអាជ្ញាធរសៀមរាប បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរខេត្តសៀមរាប បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់លំនៅឋានថ្មីរុនតាឯក នៅឯស្រុកបន្ទាយស្រី ទិសដៅដើម្បីសម្រួលដល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ហើយសុខចិត្តប្ដូរទៅរស់នៅទីនោះ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប កាលថ្ងៃទី៤ ខែមេសា នេះ។ «ការសាងសង់ផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាព...
អានបន្ថែម