ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មាន...

អាន​បន្ថែម

ភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន

ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។ បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour​  ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។ មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិន...

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល ​បាត់ដំបង និងបន្ទាយមានជ័យ។ ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុ...

អាន​បន្ថែម

Apple ប្តូររោងចក្រផលិត​ iPad ពីប្រទេសចិន ទៅវៀតណាម

ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិត iPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ ខ្លួននៅប្រទេសចិន​រងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។​ ដោយសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើ...

អាន​បន្ថែម

កម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ

ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ...

អាន​បន្ថែម

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមម...

អាន​បន្ថែម

អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥​

ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុម​ការងារ​ចុះអ...

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​ យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្ម...

អាន​បន្ថែម

ក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា​ តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។ បើតាមលោក Gary Hardy ទី...

អាន​បន្ថែម