ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមមានភូមិដីទំនាប ចំនួន ១៤១ក្បាលដី ភូមិត្រពំាងរូង ចំនួន ៧៨ក្បាលដី ភូមិកោះកុងក្នុង ចំនួន ១០៩ក្បាលដី និងភូមិព្រែកអង្គុញ ចំនួន ១៧០ក្បាលដី ក្នុងស្រុកកោះកុង និងក្នុងភូមិកោះប៉ោ នៃស្រុកមណ្ឌលសីមា មានចំនួន ៦៣១ក្បាលដី។

ដោយឡែក សម្រាប់បណ្តាស្រុកផ្សេងៗ និងក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំចែកជូនជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា ឋិតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ការប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាកជាតិចុះជួយខេត្តកោះកុង និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ/ប័ណ្ណកម្មសិទ្ធិដីធ្លី (បប០១) ជាង១ម៉ឺនប័ណ្ណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]