ព័ត៌មានអចលនទ្រព្យ
សណ្ឋាគារល្បី Pan Pacific Group នឹងបើកសាខានៅភ្នំពេញ និងសៀមរាប ក្នុងឆ្នាំ ២០២៣
ក្រុមហ៊ុនសណ្ឋាគារល្បី Pan Pacific Hotels Group នៃប្រទេសសិង្ហបុរី នឹងឈានជើងចូលមកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០២៣ ដោយនឹងបើកសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅក្រុងសៀមរាប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ២២ ខែកញ្ញា សណ្ឋាគារនេះគឺជាសណ្ឋាគារផ្កាយ៥ មានឈ្មោះថា Pan Pacific Phnom Penh ដែលនឹងមានបន្ទប់សរុប ២១២ បន្ទប់ មានទីតាំងចំកណ្ដាលទីក្រុងលើមហាវិថីព្រះនរោត្តម។ ដោយឡែក សណ្ឋា...
អានបន្ថែមរដ្ឋបាលខេត្តកំពតបើកភ្លើងខៀវដល់សំណើអភិវឌ្ឍរមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង
រដ្ឋបាលខេត្តកំពតបានបើកភ្លើងខៀវដល់សំណើអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង នៅមាត់ឆ្នេរដងព្រែកកំពង់បាយ ប៉ុន្តែស្នើឱ្យក្រុមហ៊ុនវិនិយោគសិក្សាបន្ថែម និងបញ្ជូនរបាយការណ៍ពេញលេញ មកឱ្យរដ្ឋបាលពិនិត្យជាថ្មីម្ដងទៀត មុនឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងដូច្នេះថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម មានប្...
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូ...
អានបន្ថែមរដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ
រដ្ឋាភិបាល បានធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ប្រមាណ ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅក្នុងស្រុក។ ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១។ តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិ...
អានបន្ថែមEuroCham នឹងរៀបចំសិក្ខាសាលាអនឡាញស្តីពីនិន្នាការនៃវិញ្ញាបនប័ត្រអគារបៃតងនៅថ្ងៃពុធនេះ
EuroCham សហការជាមួយគម្រោង Build4People នឹងរៀបចំសិក្ខាសាលាអនឡាញដ៏ធំមួយស្តីពី « អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រអគារបៃតងក្នុងការជំរុញនិរន្តរភាពក្នុងវិស័យអចលនទ្រព្យ» នៅថ្ងៃពុធទី ២២ ខែកញ្ញាចាប់ពីម៉ោង ៣:០០ រសៀលរហូតដល់ម៉ោង ៤:៣០ រសៀល។ សិក្ខាសាលាប្រព័ន្ធអនឡាញនេះ នឹងផ្តោតលើរបៀបលើកកម្ពស់គុណភាពសំណង់តាមរយៈវិញ្ញាបនប័ត្រអគារបៃតង ការធ្វើបច្ចុប្បន្នភាពអំពីគុណសម្បត្តិដើម្បីទទួលបានវិញ្ញាបនប័ត្រអគារបៃតង និងនិន្នការក្ន...
អានបន្ថែមសាលាក្រុង៖ អ្នករស់នៅក្នុងបុរី និងម្ចាស់អាជីវកម្ម នឹងត្រូវផាកពិន័យ បើទុកដាក់សំរាមមិនត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវបទបញ្ជាថ្មី តម្រូវឱ្យអ្នករស់នៅក្នុងបុរី ម្ចាស់អាជីវកម្ម ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងមន្ទីរពេទ្យនានា ត្រូវមានកាតព្វកិច្ចដាក់ធុងសម្រាមផ្ទាល់ខ្លួន និងទុកដាក់សម្រាមឱ្យត្រឹមត្រូវ បើមិនដូច្នោះអាចនឹងត្រូវផាកពិន័យ ឬប្ដឹងឡើងដល់តុលាការ ។ សេចក្តីជូនដំណឹង កាលពីថ្ងៃ១៦ ខែកញ្ញា ក៏បានណែនាំឱ្យគ្រប់គ្នាឱ្យធ្វើការញែកសំរាម ជា ០២ប្រភេទ គឺសំរាមសើម និងសំរា...
អានបន្ថែមអគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេង ISI Tower ត្រៀមបើកដំណើរការខែវិច្ឆិកានេះ
អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park នឹងចាប់ផ្តើមបើកដំណើរការពីខែវិច្ឆិកាខាងមុខនេះ ដោយនឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់វេងស្រេង នៃរាជធានីភ្នំពេញ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ហើយក៏ជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក...
អានបន្ថែមជីបម៉ុង ពង្រីកវិសាលភាពធុរកិច្ចចូលក្នុងវិស័យអាផាតមិន ក្រោយទិញអគារ Granferte មកគ្រប់គ្រង
ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា កាលពីថ្មីៗនេះ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនចូលក្នុងវិស័យសេវាកម្មអាផាតមិន ជាលើកដំបូង ក្រោយក្រុមហ៊ុនសម្រេចទិញយក អគារហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ពីក្រុមហ៊ុនលីអូផាលេស ២១ មកគ្រប់គ្រងទាំងស្រុង។ ប្រតិបត្តិការទិញលក់នេះ ត្រូវបានធ្វើចប់សព្វគ្រប់ទាំងស្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈជីប ម៉ុង លែន នឹងចាប់ផ្ដើមគ្រប់...
អានបន្ថែមពន្ធដារនឹងពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ឱ្យតឹងរឹងបំផុត
អគ្គនាយកដា្ឋនពន្ធដារ បានប្រកាសថានឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល ៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបាន ១,៩ ប៊ីលានដុល្លារ ឬស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម...
អានបន្ថែមចំណេះដឹង៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី
បុរី គឺជាអចលនទ្រព្យដែលពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ ១០ ទៅ ១៥ គីឡូម៉ែត្រ ក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? សម្រាប់មនុស្សភាគច្រើនគឺផ្ដោតលើទីតាំង តម្លៃ និងម៉ូ...
អានបន្ថែម