ព័ត៌មានអចលនទ្រព្យ
ថៃគ្រោងកែប្រែច្បាប់ឱ្យបរទេសអាចកាន់កាប់ដី និងផ្ទះបាន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ
រដ្ឋាភិបាលថៃកំពុងពិចារណាផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីផ្តល់សិទ្ធិឱ្យជនបរទេសគោលដៅមានសិទ្ធិទិញកាន់កាប់ដី និងផ្ទះបាន ព្រមជាមួយនឹងទិដ្ឋការរស់នៅរយៈពេលវែងដល់ទៅ ១០ឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យដែលនៅទ្រឹង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះ។ គោលនយោបាយអន្តោប្រវេសន៍ថ្មី គឺផ្ដោតលើបរទេសក្រុមអាទិភាពចំនួន ៤ រួមមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្ដិខ...
អានបន្ថែមកិច្ចសន្យាទិញលក់ដីតំបន់ការពារនៅកោះកុង ដែលចុះហត្ថលេខាត្រឹមភូមិឃុំ ត្រូវមោយៈទាំងអស់
អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង កាលពីថ្មីៗនេះ បានបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់លើឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។ លោកជំទាវ បញ្ជាទៀតថា ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្...
អានបន្ថែមពេលរដ្ឋពង្រីកផ្លូវចូលដីឯកជន តើអ្នកនឹងទទួលបានសំណងឬទេ?
មួយរយៈពេលចុងក្រោយនេះ ឃើញថាមានគម្រោងស្ថាបនា និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន។ ស្របគ្នានេះ ក៏ឃើញថា មានផ្ទះសម្បែង និងសំណង់ជាច្រើន ត្រូវបានវាយកម្ទេច ឬបញ្ជាឱ្យរុះរើក្នុងអំឡុងពេលសាងសង់។ លើសពីនេះ ឃើញថាអ្នកខ្លះទទួលបានសំណងពីរដ្ឋ ឯអ្នកខ្លះទៀតមិនបានអ្វីទាំងអស់។ មកស្វែងយល់ថា មូលហេតុអ្វី? បើតាមផ្លូវច្បាប់ លោកអ្នកអាចនឹងទទួលបានសំណង ឬមិនបានសំណង គឺវាអាស្រ័យលើច្រើនកត្តា ដោយផ្អែកលើច្បាប់ ៣ ធំៗ គឺ៖ ១) ច្...
អានបន្ថែមពលរដ្ឋក្រីក្រជាង ១,៥ ម៉ឺនគ្រួសារ នឹងទទួលបានដីឥតគិតថ្លៃពីរដ្ឋក្រោយគម្រោង LASED បញ្ចប់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញនេះ បានបើកសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ឬ LASED III ដោយរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ ក្រោយបញ្ចប់គម្រោងនៅឆ្នាំ ២០២៦។ សិក្ខាសាលានេះ ចូលរួមដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងក...
អានបន្ថែមរដ្ឋចេញបទបញ្ជាថ្មី សម្រេចលែងឱ្យលក់ផ្តាច់ដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ ទៀតហើយ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាថ្មីសម្រេចបិទបញ្ជប់លែងឱ្យមានការលក់ផ្តាច់ និងដោះដូរដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ* ទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង បែងចែក និងប្រើប្រាស់ដី។ នេះបើតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១។ ដោយឡែក បើយោងតាមប្រភពដដែល ក៏មានករណីលើកលែងមួយចំនួនផងដែរ។ ក្រុមហ៊ុនខ្លះក៏អាចទិញផ្តាច់ ឬដោះដូរសម្បទានដីសេដ្ឋកិច្ចបាន ប៉ុន...
អានបន្ថែមរដ្ឋកាត់ដីតំបន់ការពារធម្មជាតិ ១២ម៉ឺនហិកតា នៅកោះកុង ដើម្បីចែកឱ្យប្រជាជន និងទុកជួលឱ្យឯកជន
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចកាត់ដីទំហំ ១២៦ ៩២៨,៣៩ ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន៨ ក្នុងខេត្តកោះកុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ និងទុកជាដីឯកជនរបស់រដ្ឋ (ឬដីដែលរដ្ឋមានសិទ្ធិអភិវឌ្ឍ ឬផ្ទេរទៅឱ្យឯកជនតាមរយៈការធ្វើសម្បទាននានាបានដោយសេរី)។ បើតាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២១ តំបន់ការពារធម្មជាតិទាំង ៨ ដែលរដ្ឋបានធ្វើអនុប្បយោគ រួមមាន៖ -ដែនជម្រកសត្វព្រៃភ្នំសំកុស កាត់ដី...
អានបន្ថែមឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង
ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន...
អានបន្ថែមក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគី...
អានបន្ថែមពលរដ្ឋ ២៤គ្រួសាររស់នៅលើដីចំណីផ្លូវស្ម័គ្រចិត្តទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្តកណ្តាល
ប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិលេខ២១ នៅត្រង់ចំណុចចន្លោះ គ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានយល់ព្រមទទួលដំណោះស្រាយផលប៉ះពាល់ហើយ ពីរដ្ឋបាលខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើក-ច្រើនសារមកហើយ ខណៈពេលនេះពលរដ្ឋទាំង២៤គ្រួសារ បានចូលរួមសហការជាម...
អានបន្ថែមកម្ពុជាគ្រោងប្ដូរមុខមាត់ដី ៣ម៉ឺនហិកតានៅកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើខ្នាតធំ
ក្រសួងកសិកម្ម គម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ដែលមានទំហំដីជិត ៣ ម៉ឺនហិកតា នៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើឱ្យបាន ១០លានដើមក្នុងមួយឆ្នាំ។ នេះបើយោង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ។ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប ២៨ ៩...
អានបន្ថែម