ក្រសួង ២ រួមដៃគ្នាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧ ឱ្យទៅជាតំបន់និរន្តភាពទេសចរណ៍

ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន ៧។ យោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ដោយឡែក តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន

អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបា...

អាន​បន្ថែម

វិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ

ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។ យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រ...

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យបែប Timeshares លើប្រព័ន្ធBlockchain នឹងចូលទីផ្សារកម្ពុជាឆាប់ៗ

ក្រុមហ៊ុនផ្ដល់សេវាវិនិយោគអចលនទ្រព្យលើប្រព័ន្ធ Blockchain ល្បីល្បាញ LABS Group នឹងបើកឱ្យសាធារណៈជនដេញថ្លៃ រីសតប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ឬហៅ RTS-NTF នៅថ្ងៃទី ១៥ ខែកក្កដា នេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថានឹងបង្កើតឱ្យមានការដេញថ្លៃវិនិយោគអចលនទ្រព្យប្រភេទ RTS-NFT នេះ នៅកម្ពុជា ១ កន្លែង នៅជប៉ុន ៣កន្លែង និងនៅឥណ្ឌូនេស៊ី ២កន្លែងទៀត ក្នុងពេល ២ ឆ្នាំខាងមុខ។ គួរបញ្ជាក់ថា រីសតដែលនឹងដាក់ដេញថ្ល...

អាន​បន្ថែម

ប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការ...

អាន​បន្ថែម

សាលាក្រុងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេបាន ៩៥%ហើយ

បន្ទាប់ពីចេញសេចក្ដីប្រកាសបានរយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ មកទល់បច្ចុប្បន្ន បានរុះរើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេ នៅរាជធានីភ្នំពេញ ប្រមាណ ៩៥% ហើយ ។ លទ្ធផលនៃការអនុវត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក...

អាន​បន្ថែម

ក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥

នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិ...

អាន​បន្ថែម

សមាគមធនាគារ៖ គ្មានការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនឡើយ ក្នុងអំឡុងវិបត្តិកូវីដនេះ

សមាគមធនាគារនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ក្នុងអំឡុងវិបត្តិកូវីដនេះ មិនទាន់ការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនណាមួយឡើយ ទោះមានការយឺតយ៉ាវក្នុងការសងបំណុលក្ដី ប៉ុន្តែផ្ទុយទៅវិញគ្រប់ធនាគារបាន និងកំពុងជួយសម្រាលការលំបាករបស់អតិថិជនយ៉ាងសកម្ម ដើម្បីឆ្លងផុតវិបត្តិនេះបានទាំងអស់នេះ។ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ កក្កដា នេះថា ៖ «យើងមិនមានរបាយការណ៍ណាមួយលើការរឹបអូសវត្ថ...

អាន​បន្ថែម

CBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី

ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្...

អាន​បន្ថែម

បុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ ១២%

នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ...

អាន​បន្ថែម