ក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ

នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រស...

អាន​បន្ថែម

ឯកជនគ្រោងវិនិយោគបង្កើតតំបន់ទេសចរណ៍៣កន្លែង លើដីជិត៣០ហិកតា នៅខេត្តកោះកុង

ក្រុមហ៊ុនឯកជន គ្រោងនឹងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣កន្លែង លើផ្ទៃដី ប្រមាណជិត ៣០ហិកតា នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃ១៤ ខែមិថុនា នេះថា បច្ចុប្បន្នគម្រោងទាំង៣ ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែង ថាអាចធ្វើបានឬទេ។ «យើងត្រូវសិក្សាឱ្យច្បាស់លាស់ ព្រោះគម...

អាន​បន្ថែម

តើទីផ្សារ e-commerce និងទីផ្សារអចលនទ្រព្យ អាចនឹងរួមចូលគ្នាបានដែរឬទេ? ជាឱកាសឬយ៉ាងណា?

សម្រាប់អ្នកវិភាគខ្លះថា ការទិញទំនិញអនឡាញ ឬទីផ្សារ e-commerce គឺជាគូប្រជែងនៃទីផ្សារអចលនទ្រព្យ ពិសេសទីផ្សារ Retail ឬទីផ្សារផ្សារទំនើប។ ប៉ុន្តែលោក Eric Wong ដែលជាអ្នកវិភាគទីផ្សារជើងចាស់មួយរូប បានយល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធ e-commerce ឬកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា គឺពិតជាចលករជំរុញទីផ្សារអចលនទ្រព្យទៅវិញទេ បើម្ចាស់អាជីវកម្មនីមួយៗចេះប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព។ យោងតាមតួលេខចុងក្រោយ ត្រឹមចុងឆ្...

អាន​បន្ថែម

សមាគម CVEA ចង់ច្របាច់ភ្នាក់ងារអចលនទ្រព្យទាំងអស់ចូលជាប្រព័ន្ធស្ដង់ដាថ្មីមួយ ដើម្បីបង្កើតឱកាសចាប់លុយធំ

សមាជិកជាន់ខ្ពស់នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញគម្រោងចង់ង្កើតមហាវិទ្យាល័យបណ្ដុះបណ្ដាលភ្នាក់ងារលក់អចលនទ្រព្យឱ្យមានស្ដង់ដាជាងមុន ក៏ដូចជាចង់ច្របាច់បញ្ចូលភ្នាក់ងារទាំងអស់ទៅក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ ដើម្បីបង្កើនឱកាសទាក់ទាញទុនវិនិយោគក្នុងវិស័យនេះឱ្យបានទ្រង់ទ្រាយធំជាងមុន។ សមាគមមានគោលបំណងបែបនេះ ក្រោយមើលឃើញពីបញ្ហាថា ភ្នាក់ងារលក់អចលនទ្រព្យនៅកម្ពុជាជាច្រើននៅខ្វះគុណភាព ហើ...

អាន​បន្ថែម

អ្នកជំនាញបង្ហើបពីរបៀបរកស៊ីក្នុងទីផ្សារអចលនទ្រព្យជោគជ័យរយៈពេលយូរ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជើងចាស់ ៣ រូប បានឱ្យដឹងថា ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យជោគជ័យបានរយៈពេលវែង គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវផ្ដោតលើចំណុច ២ ធំៗ គឺអប់រំបណ្ដុះបណ្ដាលភ្នាក់ងារលក់របស់ខ្លួន និងអប់រំអតិថិជន។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរកស៊ីក្នុងវិស័យអចលនទ្រព្យអាចជោគជ័យបាន លុះត្រាតែរាល់ការទិញលក់ មាន ៣ សប្បាយ ពោលគឺ ...

អាន​បន្ថែម

មានដីព្រំជាប់គ្នា គួរយល់ដឹងអំពីអ្វីខ្លះ ដើម្បីជៀសវាសវិវាទ?

តើអ្នកដឹងទេ បើតាមក្រមរដ្ឋប្បវេណី ម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃ អាចទាមទារឱ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ហើយបើម្ចាស់ដីជិតខាងមិនព្រម អ្នកក៏អាចប្តឹងឡើងតុលាការបានដែរ។ នេះគ្រាន់តែសិទ្ធិមួយ ក្នុងចំណោមសិទ្ធិផ្សេងៗ សម្រាប់អ្នកមានដីដែលមានព្រំជាប់គ្នា។ មកស្វែងយកទាំងអស់គ្នាថាមានសិទ្ធិអ្វីផ្សេងទៀត? ដើម្បីបញ្ជៀសបញ្ហាម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាគួរយល់ដឹងពីចំណេះដឹង និងប្រការគួរអនុវត្តមួយច...

អាន​បន្ថែម

ខេត្តកែបគ្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់ថ្មី ២ កន្លែង

គណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងសិក្សាទីតាំងគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ថ្មី ២កន្លែងបន្ថែមទៀត នៅក្នុងខេត្តកែប។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប កាលថ្ងៃទី៨ ខែមិថុនា ។ បច្ចុប្បន្នគណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងពិចារណាទីតាំង ២ កន្លែង រួមមាន៖ ១.ទីតាំងឆ្នេរខ្សាច់កំសាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ ឆ្នេរខ្យាច់ធម្មជាតិអង្ក...

អាន​បន្ថែម

ពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់

អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធលើអចលនវត្ថុ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់ខ្លួន សម្រាប់ឆ្នាំ២០២១ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីជៀសវាងការត្រូវផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែ មិថុនា កន្លងមកនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថាមកទល់បច្ចុប្បន្ន នៅមានម្ចាស់អចលនទ្រព្យមួយចំនួនធំនៅមិនទាន់ប្រកាសបង់ពន្ធ ដូច្នេះដើម្បីចៀ...

អាន​បន្ថែម

NagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី

ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្...

អាន​បន្ថែម

វិភាគ៖ តើអនាគតដីឡូតិ៍នឹងក្លាយជាសំណង់អនាធិបតេយ្យឬយ៉ាងណា? ដោះស្រាយដូចម្ដេច?

អ្នកទិញដីឡូតិ៍ម្នាក់ដែលសុំហៅត្រឹមឈ្មោះ ដា អាយុ ៣២ ឆ្នាំ ជាកម្មកររោងចក្រ បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា កញ្ញាសម្រេចចិត្តទិញដីឡូតិ៍នៅម្ដុំផ្លូវជាតិលេខ ៥ ជិតឧត្ដុង ព្រោះតម្លៃទាប អាចបង់រំលោះបាន ហើយសង្ឃឹមថាថ្ងៃក្រោយទៅអាចចំណេញខ្លះ ឬទៅសង់ផ្ទះនៅទីនោះ។ កញ្ញាថា៖ «បារម្ភដែរថា ទៅអនាគតទៅ ដីឡូតិ៍នឹងក្លាយជាតំបន់អនាធិបតេយ្យ ព្រោះអ្នកណាចង់សង់អីក៏បាន ហើយគ្មានអ្នកមកគ្រប់គ្រងដូចបូរីធំៗទេ។ ប៉ុន្តែធ្វើម៉េ...

អាន​បន្ថែម