ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុនយក្សមួយគ្រោងដាំឈើ ១០លានដើម លើដីជិត១ម៉ឺនហិកតានៅកម្ពុជាក្នុងឆ្នាំនេះ
ក្រុមហ៊ុន Think Biotech ដែលជាក្រុមហ៊ុនរកស៊ីឈើធំជាងគេនៅកម្ពុជា គ្រោងនឹងដាំប្រភេទឈើអាជីវកម្ម ១០លានដើម បន្ថែមទៀត លើផ្ទៃដីសរុបជិត ១ម៉ឺនហិកតា នៅក្នុងឆ្នាំ២០២១ នេះ។ នេះតាមក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech (Cambodia) បានឱ្យដឹងថា ក្នុងរយៈពេល ពីរខែ គឺខែឧសភា ដល់ខែសីហា នៃឆ្នាំ នៅឆ្នាំ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ...
អានបន្ថែមហេតុអ្វីបានជាចិនគឺជាក្តីសង្ឃឹមធំបំផុតដែលនឹងមកជួយស្ដារទីផ្សារអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យបានវិភាគថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើង ហើយនឹងមានសន្ទុះខ្លាំងជាងមុន ចាប់ពីដើមឆ្នាំ ២០២២ តទៅ ហើយអ្នកវិនិយោគចិនគឺជាក្តីសង្ឃឹមដ៏ធំបំផុតនៃការងើបឡើងវិញនេះ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ហេតុផលទី១ គឺ ដោយសារតែចិននឹងក្លាយជាក្រុមអ្នកវិនិយោគដំបូងដែលនឹងប្រឡប់មកវិញ ក្រោយស្ថានភាពកូវីដប្រសើរឡើង បើធៀបនឹងប...
អានបន្ថែមតំបន់កួរស្រូវកំពុងស្វាគមន៍គម្រោងអភិវឌ្ឍលំនៅឋានបែបច្នៃប្រឌិតថ្មីមួយ
ក្រុមហ៊ុន Urbanland កាលពីចុងសប្ដាហ៍កន្លងមកនេះ បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរី ចន្ទគីរី ដែលជាគម្រោងលំនៅឋានច្នៃប្រឌិត និងគ្រប់ដណ្ដប់ដោយលំហរបៃតង ដំបូងបង្អស់ក្នុងតំបន់កួរស្រូវ នៃផ្លូវជាតិលេខ ២។ ព្រឹត្តិការណ៍នេះ ក៏ជាបើកសម្ពោធលក់ជាផ្លូវការនៃបុរី ចន្ទគីរី និងការបើកទទួលការទស្សនាផ្ទះគំរូផងដែរ។ មានទីតាំងនៅជាប់ផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន គម្រោង...
អានបន្ថែមផ្ទះជិត ១ពាន់ខ្នង ត្រូវបានប្រគល់ជូនពលរដ្ឋគោលដៅ ដោយឥតគិតថ្លៃ នៅក្នុងខេត្តចំនួន ២
គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ជិត១ពាន់គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី ពីរដ្ឋាភិបាលកម្ពុជា។ សម្រាប់នៅខេត្តខេត្តពោធិ៍សាត់ កាកបាទក្រហមកម្ពុជាសម្រេចផ្ដល់ទឹក ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំសាងសង់ផ្ទះឱ្យគ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ។ ទីតាំងផ្ទះគឺស្ថិតនៅលើដីសម្បទានសង្គមកិច្ចទ...
អានបន្ថែមអ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២
កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាន...
អានបន្ថែមអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល
អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ...
អានបន្ថែម១៧១ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី ជាផ្លូវការហើយ
ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ ក្រោមការព្រមព្រៀងដោះដូរ។ ពិធីប្រគល់លំនៅដ្នានផ្ទះ១៧១ខ្នង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីយភាពរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន លោកឧកញ៉ា ឆាល វ៉ាន់ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ លោ...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង
ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោ...
អានបន្ថែមតើអាជីវកម្មអចលនទ្រព្យគួរសម្របខ្លួនដូចម្ដេចដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង?
អ្នកវិភាគអចលនទ្រព្យជាច្រើន មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលអាចនឹងប្រសើរឡើងវិញនៅដើមឆ្នាំ ២០២២ ក្រោយស្ថានភាពកូវីដត្រូវបានគ្រប់គ្រង។ យ៉ាងណាក្ដី ដើមឆ្នាំ ២០២២ គឺជារយៈពេលវែងឆ្ងាយមួយ ពិសេសសម្រាប់អាជីវកម្មដែលកំពុងរងសម្ពាធ។ ម្យ៉ាងវិញទៀត ដើមឆ្នាំ២០២២ ត្រឹមតែជាការព្យាករណ៍ប៉ុណ្ណោះ ហើយទីផ្សារអាចនឹងមិនប្រសើរឡើងដូចការគិតក៏ថាបាន។ ដូច្នេះ ចំណុចសំខាន់បំផុតគឺវិធីសាស្រ្តសម្របខ្...
អានបន្ថែមអ្នកជំនាញ៖ ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងមុន ៥ដង ក្រោយស្ថានភាពសេដ្ឋកិច្ចនឹងនរ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានវិភាគថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ ប៉ុន្តែរលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺ ចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។ អ្នកជំនាញបានឱ្យដឹងដូច្នេះ ក្នុងវេទិកាពិភាក្សាស្ថានភាពអចលនទ្រព្យ ដែលរៀបចំឡើងដោយសមាគមសមាគមអ្ន...
អានបន្ថែម