ព័ត៌មានអចលនទ្រព្យ
រដ្ឋលើកលែងប្រាក់ពិន័យ និងទណ្ឌកម្មលើពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ត្រូវរួសរាន់ចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យទាំង ០២ប្រភេទនេះ ឱ្យបានរួចរាល់ក្នុងឆ្នា...
អានបន្ថែមរដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន...
អានបន្ថែមរដ្ឋប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផ...
អានបន្ថែមកូរ៉េជួយរថយន្តក្រុងចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ កន្លងមក ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្...
អានបន្ថែមកម្ពុជាត្រៀមដីធ្វើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ស្វាគមន៍វិនិយោគិនជប៉ុនមកឆាប់ៗបន្ថែមទៀត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។ នេះបើតាមជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Mitsubishi ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមជំនួបនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ...
អានបន្ថែមទីផ្សារអចលនទ្រព្យនឹងប្រសើរឡើងពេលណា? ចម្លើយគឺ…
ចាប់ពីឆ្នាំ ២០១៩ មក ទីផ្សារអចលនទ្រព្យកម្ពុជាបានដាំក្បាលចុះជាបន្តបន្ទាប់ ខណៈអ្នកប្រឡូកក្នុងទីផ្សារភាគច្រើនកំពុងរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរឡើងវិញ ព្រមទាំងបានចោតជាសំណួរជាច្រើន ដូចជា តើទីផ្សារមួយនេះនឹងប្រសើរឡើងវិញឬទេ នៅពេលណា? តើទីផ្សារបច្ចុប្បន្នកំពុងស្ថិតនៅចំនុចណា ដល់បាតឬនៅ ឬក៏កំពុងតែប្រសើរឡើង? ឬសគល់នៃបញ្ហាអចលនទ្រព្យកម្ពុជាគឺជាអ្វី? គួរបត់បែនខ្លួនរបៀបណា? តើអ្នកអភិវឌ្ឍ និងអ្នកទិញគួរធ្វើដូចម្តេច? ...
អានបន្ថែមក្រុមហ៊ុនចិនត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត
ក្រុមហ៊ុនវិនិយោគចិនធំមួយ មកពីខេត្ត អាន ហួយ ត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុននេះ មានឆន្ទៈខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។ ឯកឧត្តម បានណែនា...
អានបន្ថែមវៀតណាមចំណាយជិត ៨ពាន់លានដុល្លារ ទិញយន្តហោះពីអាមេរិក ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានព្រមព្រៀងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ដំណឹងនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្ហើបឱ្យដ...
អានបន្ថែមរដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។ នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចា...
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេស Zhejiang ត្រូវការដី ១ពាន់ហិកតា នៅកោះកុងដើម្បីពង្រីកសាខាទីពីររបស់ខ្លួន
តំបន់សេដ្ឋកិច្ចពិសេស Zhejiang (SEZs) ដែលគ្រោងនឹងពង្រីកទីតាំងយុទ្ធសាស្ត្រថ្មីក្នុងខេត្តកោះកុង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១០០០ ហិកតា។ ផែនការពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ឯ...
អានបន្ថែម