៨ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៣លានដុល្លារ

៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៣.០៩១.៩៣១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤៩៨.៥១៣នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១៩,៥៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៧៧៤.​៥៨៦​ដុល្លារ ពីកា...

អាន​បន្ថែម

រដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក...

អាន​បន្ថែម

កាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣

ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុ...

អាន​បន្ថែម

ឥណ្ឌាជួយកម្ពុជាជាង ៤០ម៉ឺនដុល្លារ បោសសម្អាតមីនលើផ្ទៃដីជាង១លានម៉ែត្រក្រឡា នៅកោះកុង

រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤២៦.៧០៩ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង​លោកជំទាវ​ Devyani Khobragade ឯកអគ្គរដ្ឋទូត...

អាន​បន្ថែម

អាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម...

អាន​បន្ថែម

គិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប

ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់...

អាន​បន្ថែម

ផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា

E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង​ បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។​ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់...

អាន​បន្ថែម

រដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥​​

ឯកឧត្ត​ម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស...

អាន​បន្ថែម

តម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla

តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុ...

អាន​បន្ថែម

រដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស...

អាន​បន្ថែម