រដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត កែប។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖

  • សម្របសម្រួលការបង្កើត និងការគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីជំរុញការប្រព្រឹត្តទៅ ឬ កិច្ចដំណើរការរបស់សហគមន៍ដោយឯករាជ្យ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព
  • ផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងក្របខណ្ឌគតិយុត្ត សម្រាប់កិច្ចដំណើរការជាប្រក្រតី និងការពង្រឹង សហគមន៍
  • ធ្វើអន្តរាគមន៍ និង/ឬ ដាក់ចេញវិធានការក្នុងការដោះស្រាយទំនាស់ ឬ បញ្ហាប្រឈមរបស់ផលិតករ និង សហគមន៍អំបិល
  • ជួយស្វែងរកជំនួយ និងការគាំទ្រដល់សហគមន៍។

បន្ថែមពីនេះ​ ដើម្បីអាចបង្កើត និងចុះបញ្ជីសហគមន៍អំបិលបាន លុះត្រាសហគមន៍ដែលត្រូវចុះបញ្ជីនោះ មានចំនួនសមាជិកចាប់ពី ៥០នាក់ឡើង ដែលមានសញ្ជាតិខ្មែរ​ និងមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលរស់នៅភូមិសាស្ត្រនៃរដ្ឋបាលជាក់លាក់នៅរាជធានី ខេត្តក្នុងប្រទេសកម្ពុជា និងមានមុខរបរចម្បងក្នុងក្របខណ្ឌនៃប្រព័ន្ធផលិតកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ឬសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងអំបិល។

គួរ​បញ្ជាក់ថា បើតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតមកទល់ពេលនេះ ដីស្រែអំបិកខេត្តកំពត កែប មានសរុបប្រមាណ ៤.៧២១,១៤ហិកតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]