តំបន់សេដ្ឋកិច្ចពិសេស Zhejiang ត្រូវការដី ១ពាន់ហិកតា នៅកោះកុងដើម្បីពង្រីកសាខាទីពីររបស់ខ្លួន

តំបន់សេដ្ឋកិច្ចពិសេស Zhejiang (SEZs) ដែលគ្រោងនឹងពង្រីកទីតាំងយុទ្ធសាស្ត្រថ្មីក្នុងខេត្តកោះកុង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១០០០ ហិកតា។ ផែនការពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកតំបន់នេះថា៖ «ផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេស Zhejiang ទីមួយនេះមានទំហំត្រឹមតែ 30ហិចតាប៉ុណ្ណោះ ប៉ុន្តែវាមានរោងចក្រជាច្រើនរួចទៅហើយ ដូច្នេះហើយក្រុមហ៊ុនគ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទីពីររបស់ខ្លួនដែលត្រូវការដីបន្ថែមទំហំ ១០០០ហិកតា ក្នុងខេត្តកោះកុង។ ការវិនិយោគនៅកម្ពុជាបន្ថែមនេះបង្ហាញថា ដៃគូវិនិយោគរបស់យើងជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលយើង ទើបពួកគេហ៊ានទិញដី ១០០០ហិកតាបន្ថែមទៀត ដើម្បីវិនិយោគជាមួយយើង”។

ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន ដែលអាចនិយាយបានថា បើមិនមានវត្តមានតំបន់សេដ្ឋកិច្ចពិសេសនេះទេ ក៏មិនមានការវិនិយោគបរទេសទាំងនេះដែរ។ ការវិនិយោគទាំងនេះបានបង្កើតការងារប្រហែល ១០ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលស្មើគ្នា ឬប្រសើរជាង និងការរំពឹងទុកប្រសើរជាង បើធៀបនឹងជម្រើសវិនិយោគផ្សេងទៀត។ យោងតាមគណៈគ្រប់គ្រងតំបន់ SSEZ នៅខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសនេះ បើករោងចក្រចំនួន ៣០០ នៅឆ្នាំ ២០២០ នឹងបង្កើតការងារបានរហូតដល់ ១០ម៉ឺនកន្លែង។

នៅឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងមិនមែនតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣២ ដែលរំពឹងថានឹងបង្កើតការងារបានប្រហែល ១២២.០០០កន្លែង នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថែមពីលើនេះ គម្រោងវិនិយោគឯកជនមិនមែនតំបន់សេដ្ឋកិច្ចពិសេស បានបង្កើតការងារថ្មីប្រមាណ ៣៧.០០០កន្លែង ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ពោលគឺកើនឡើង ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]