ព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ

គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក់ស្តែងបន្តទៀត។

លោកបានបញ្ចាក់ទៀតថា ចំពោះការងារដែលនៅសេសសល់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធអគារសម្រាប់ទទួលអ្នកដំណើរចេញ-ចូល អគារសង្គ្រោះ និងពន្លត់អគ្គីភ័យ ចំណតរថយន្ត អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រីពាក់ព័ន្ធ ដែលបម្រើការនៅព្រលាន ។ល។

លោកបានឱ្យដឹងទៀតថា កន្លងមក ពុំទាន់មានការចុះចតយន្តហោះដឹកអ្នកដំណើរជាលក្ខណៈ Charters នៅឡើយទេ។ មានត្រឹមតែការហោះហើរសាកល្បងកាលពីខែមេសាឆ្នាំ២០២២ ដែលមានយន្តហោះ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បានជួល ដើម្បីហោះហើរមកឆែកឧបករណ៍នាំផ្លូវចុះចត និងហោះហើររបស់អាកាសយានដ្ឋាន ដែលបានតំឡើងរួចរាល់តែប៉ុណ្ណោះ។

លោកនាយកបានបន្ថែមទៀតថា ក្រោយការសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចូលរួមចំណែកក្នុងការទទួលភ្ញៀវទេសចរមកពីក្នុងនិងក្រៅប្រទេស ដែលមកកំសាន្ត និងនាំវិនិយោគិននានាមកអភិវឌ្ឍខេត្តកោះកុងឱ្យមានភាពរីកចម្រើន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់អភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២១៨ ហិកតា និងមានដីបំរុងចំនួន ១.០០០ ហិកតាក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]