ព្រលានសៀមរាបថ្មីបើក ព្រលានចាស់នឹងបិទទាំងស្រុង ខណៈព្រលានចាស់នៅភ្នំពេញនឹងក្លាយជាព្រលានយោធា

អាកាសយានដ្ឋានសៀមរាបចាស់ នឹងត្រូវបិទទាំងស្រុង នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១០ មីនា ២០២៣។

ឯកឧត្តមស៊ិន ចាន់សិរីវុត្ថាបានប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៩ ខែមីនានេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសាងសង់ សម្រេចបានប្រមាណជិត៩០ ភាគរយ នឹងបើកដំណើរការជាផ្លូវការនៅខែតុលា​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។​ (អានបន្ថែម)

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ថ្លែងថា៖ “​នៅពេលបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋានចាស់ត្រូវបិទទាំងស្រុងតែម្តង ចំណែកទីតាំងយកទៅធ្វើអ្វី គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល​”។​

ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសារអាកាសយានដ្ឋានសៀមរាប​ស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដូច្នេះ​ការសម្រេចចិត្ត យកទីតាំងខាងលើនេះ ទៅធ្វើអ្វីទៀត គឺអាស្រ័យលើអាជ្ញាធរអប្សរា។​

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃវិនិយោគសរុប ៨៨០លានដុល្លារ គ្រោងធ្វើសាកល្បងហោះហើរ និងឧបករណ៍បច្ចេកទេស នៅខែឧសភាខាងមុខ។​

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏នឹងត្រូវប្រើសម្រាប់ជាមូលដ្ឋានទ័ពអាកាស ការហោះហើរក្នុងស្រុក ដឹកទំនិញតាមផ្លូវអាកាស នៅពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ ដែលស្ថិតក្រោមការសាងសង់ ដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៤ខាងមុខ។​

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ  ជាការវិនិយោគដោយ ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]