ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍមីយ៉ាន់ម៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្តល់ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះដ៏ធំមួយនៅក្នុងតំបន់បាហ្គោ ស្ថិតនៅចន្លោះរវាងទីក្រុងរ៉ង់ហ្គូននិងទីក្រុងម៉ាន់ដាឡាយ។

គម្រោងតម្លៃ ១៨៤លានដុល្លារ ដែលកំពុងត្រូវបានអភិវឌ្ឍន៍ដោយដោយក្រុមហ៊ុន Hantharwady Development Public Company នឹងមានលំនៅឋាន និងសួនឧស្សាហកម្មដែលស្ថិតនៅទីតាំងផ្សេងៗគ្នា។ តំបន់លំនៅឋាននឹងត្រូវអភិវឌ្ឍនៅលើផ្ទៃដីជាង ១០០ហិកតា ជាមួយនឹងសួនឧស្សាហកម្មដែលបានលាតសន្ធឹងលើផ្ទៃដីជាង ៩០០ហិកតា។

ក្រុមហ៊ុនដដែលខាងលើ ក៏កំពុងអភិវឌ្ឍន៍រមណីយដ្ឋានអេកូដ៏ធំសម្បើមមួយនៅលើផ្ទៃដីជិត ១០០០ ហិកតា ស្ថិតនៅចន្លោះទីតាំងទាំងពីរខាងលើផងដែរ។

គម្រោងទាំងមូលមានគោលបំណងទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងរួមបញ្ចូលផែនការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់។ មានការរំពឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់មូលនិធិដល់ព្រលានយន្តហោះមួយដើម្បីបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]