មីយ៉ាន់ម៉ាឋិតក្រោមសម្ពាធអត្រាការប្រាក់

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា កំពុងទទួលរងសម្ពាធពីវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញ និងអត្រាការប្រាក់លើកម្ចីដើម្បីជួយជម្រុញការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

សមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា(MCEA)កំពុងដឹកនាំការកោះប្រជុំដើម្បីសុំការទម្លាក់អត្រាពន្ធលើប្រាក់ចំណេញពី ៣០% មកត្រឹម ៥%។ ដោយឡែក ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏កំពុងដឹកនាំកោះប្រជុំសម្រាបអត្រាការប្រាក់កម្ចី ដែលបច្ចុប្បន្នមានក្នុងរង្វង់ ១៣% ឲ្យចុះមកនៅត្រឹម ៩% និងពន្យាលក្ខខណ្ឌទ្រព្យបញ្ចាំពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ។

“អត្រាការប្រាក់ខ្ពស់បានធ្វើឲ្យសហគ្រិនសំណង់ប្រឈមនូវបញ្ហាជាច្រើន” នេះបើយោងតាមលោក យូ ស៊ីអីនវីន អនុប្រធាននៃសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ាន ប្រាប់ទៅកាសែតមីយ៉ាន់ម៉ាថែម៍។ “ការលក់ និងការទិញអចលនទ្រព្យនៅមានសន្ទុះយឺតនៅឡើយ។ ចរន្តប្រតិបត្តិការសាច់ប្រាក់បានជួបនូវផលអវិជ្ជមាន។ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននេះនៅតែបន្ត វិស័យសំណង់អាចនឹងដួលរលំ និងឈានទៅរកភាពជាប់គាំង”។

លោកក៏បានបន្ថែមថា “ខ្ញុំធានាការទិញ និងការលក់ទំនងជានឹងកើនឡើង ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តដោះស្រាយបញ្ហានេះបានល្អ ជាមួយចំណូលពន្ធពីវិស័យទាំងពីរ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]