ម្ចាស់បច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល Looq AI ពង្រីកដៃគូរទៅជុំវិញពិភពលោក

ក្រុមហ៊ុន Looq AI ដែលជា​ក្រុមហ៊ុនបច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល ឬ ground-based reality capture កំពុង​ពង្រីក​វិសាលភាព​របស់ខ្លួនទៅជុំវិញពិភពលោក​ជាមួយ​នឹង​ដៃគូ​ថ្មី ៧​ នៅ​ទូទាំង​អាមេរិក​ខាងជើង អឺរ៉ុប និង​អាស៊ី។ ភាពជាដៃគូថ្មីនេះជួយឱ្យការ​ស្ទង់ និង​អង្កេតការវិស្វកម្មក្នុងវិស័យសំណង់ជុំវិញពិភពលោកកាន់ងាយស្រួល និងមានប្រសិទ្ធភាព។

បច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល ឬ ground-based reality capture គឺការប្រើរូបភាពពីកាមេរ៉ា និងការវិភាគរបស់ AI ដើម្បីស្កេនមើល​ការដ្ឋាន ឬទីតាំងនានា ហើយបង្កើតជាគំរូប្លង់ទាំង 2D និង 3d។ បច្ចេកវិទ្យានេះ ត្រូវបានប្រើជំនួសការស្កេនដោយប្រើ LiDAR ដែលមានតម្លៃថ្លៃខ្លាំង ក្នុងដំណាក់ការអង្កេតទីតាំងមុនសាងសង់។

និយាយឱ្យងាយយល់ គឺអ្នកអង្កេតទីតាំងនានា​ មុនសាងសង់អ្វីមួយ អាចចេញប្លង់ទីតាំងជាក់លាក់នោះបានទាំង 2D ឬ 3D បានដោយគ្រាន់តែប្រើកាមេរ៉ាពិសេសរបស់ Looq ប៉ុណ្ណោះ ដោយមិនចាំបាច់ស្កេនដោយប្រើពន្លឺដូចមុនទេ។

បច្ចេកវិទ្យា​របស់ Looq AI ក៏ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញបន្ថែមដំណើរការ​ការងារ​ដែល​ប្រើ​ឧបករណ៍​ច្រើន​បែប​បុរាណ ដោយ​ផ្តល់​នូវ​វិធីសាស្ត្រ​លឿន ងាយស្រួល និង​ទូលំទូលាយ​ជាង​មុន​ក្នុង​ការ​គូសផែនទី និង​ធ្វើ​គំរូ​ប្លងគម្រោង។

ដោយឡែក ការពង្រីកបណ្តាញដៃគូរនេះក៏នឹងជួយឱ្យ​អ្នកជំនាញ​ធ្វើ​ឌីជីថលកម្ម និង​តាមដាន​ហេដ្ឋារចនាសម្ព័ន្ធ បានកាន់តែងាយស្រួល។

គួរបញ្ជាក់ថា បច្ចេកវិទ្យា Looq AI ត្រូវ​បានប្រើដើម្បីបង្កើត​គំរូ 3D ដែល​មាន​ភាព​ត្រឹមត្រូវ​ខ្ពស់ ហើយអាចនាំចូល​ប្រើដោយ​ផ្ទាល់​ទៅក្នុង​កម្មវិធីរបស់ Bentley ដូចជា MicroStation និង​ឧបករណ៍​ដូចជា PLS-CADD។ នេះនឹងធ្វើឱ្យកម្មវិធីកាន់តែមានប្រសិទ្ធភាព។

Virtual surveyin របស់ Looq Platform ផ្តល់នូវលំហូរការងារបង្រួបបង្រួម និងពេញលេញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ព្រាង សរសេរកូដ និងគ្រប់គ្រងមុខងារ 3D ប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការរចនាបានស្អាត និងយ៉ាងងាយស្រួល។ រូបភាពដោយ Looq AI។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]