រដ្ឋកាត់ដីជិត ៦០០ ហិកតាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ឯកជនក្នុងស្រុកបូទុមសាគរ

រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ីណូម៉ិចសិន។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី០៩ ខែមីនា កន្លងមកនេះ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ដីដែលសម្រេចកាត់ឆ្វៀលទាំងនោះ ពីមុនជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនស៊ីណូម៉ិចសិន ហើយពេលនេះដីទាំងនោះបានបំពេញសលាកបត្រព័ត៌មានរួចរាល់ជាមួយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ហើយ។

លោកបានបន្តថាការបែងចែកត្រូវបានធ្វើឡើងជា ២ ទីតាំងដោយ ទីតាំងទី១ ត្រូវរៀបចំប្លង់ជាឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ៧០ម៉ែត្រស្របនឹងវិថីសាយភូថង។ ចំណែកទីតាំងទី២ វិញ នឹងរៀបចំជាប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះដីដែលនៅសេសសល់ពីការបែងចែកជូនប្រជាពលរដ្ឋ នឹងត្រូវទុកជាដីសាធារណ:របស់រដ្ឋ។

ក្នុងកិច្ចប្រជុំនេះ លោកសុខ សុទ្ធីក៏បានណែនាំដល់រដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានលក់ដីក្នុងតំបន់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋទាំង ១៣១គ្រួសារ។

ការប្រមូលឈ្មោះនេះ គឺដើម្បីបង្ការកុំឱ្យជនខិលខូចដែលបានលក់ដីរបស់ខ្លួនឱ្យទៅអ្នកផ្សេងរួចហើយ តែមកទទួលយកប្រទានកម្មកម្មសិទ្ធិម្ដងដងទៀត និងជៀសវាងការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា កន្លងមក រដ្ឋបាលស្រុកកោះកុងក៏បានស្នើរាជរដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋឱ្យបានរស់នៅស្របច្បាប់ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]