រដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ

រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។​

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។ (អានបន្ថែម)

លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។

លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។

លោកអភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា នៅក្នុងការកាត់ជឆ្វៀលដីធ្លីនេះមានលក្ខណៈខុសពីយុទ្ធនាការ “បប០១” ដោយការកាត់ឆ្វៀលនេះគ្រាន់តែដូរពីដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មកជាដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើប្រទានកម្ម ចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តសម្រាប់ប្រកបរបរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]