រដ្ឋកំពុងចាត់វិធានការបន្ទាន់ ក្រោយរកឃើញសំណល់កខ្វក់ជាង ១លានម៉ែត្រគូប លួចបញ្ចេញចោលដោយខុសច្បាប់នៅកម្ពុជា

គិតត្រឹមឆមាសទី១ ពោលគឺគិតចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរកឃើញសំណល់រាវយ៉ាងហោចណាស់ ១.៣៦៦.៥៦០ម៉ែត្រគូប ត្រូវ​បាន​រោង​ចក្រ​ ក្រុមហ៊ុន និងអគារពាណិជ្ជកម្មផ្សេងៗ ជិត៣០កន្លែង លួចបញ្ចេញចោលដោយខុសច្បាប់ ដែលអាចនឹងបង្កជាគ្រោះថ្នាក់ដល់បរិស្ថាននៅកម្ពុជា។

យោងតាមរបាយការណ៍ផ្សាយដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍​ នៅថ្ងៃទី ៣០ កក្កដា​ ឆ្នាំ២០២៥។

ប្រភពដដែល បានឱ្យដឹងថា បន្ទាប់ពីមានការចុះធ្វើអធិការកិច្ច នៅតាមក្រុមហ៊ុន និង​រោងច​ក្រទាំងនោះ​ ក្រុ​ម​ការងា​រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានពិនិត្យឃើញក្រុម​ហ៊ុ​ននិ​ង​រោង​ចក្រ​ទាំងនោះ បានបញ្ចេញសំណល់រាវ ដែលប៉ះពាល់បរិស្ថាន នៅក្នុង១ខែ មានប្រមាណ ២២៧.៧៦០ ម៉ែត្រគូប។ ក្នុងនោះ ក្នុង ១ថ្ងៃ មានសំណល់រាវ ប្រមាណ ១១.៣៨៨ ម៉ែត្រគូប។ ក្រោយ​ពីការ​រកឃើញនេះ ក្រ​សួង​បាន​ធ្វើ​ការ​ណែនាំ ចេញលិខិតបញ្ជាកែប្រែ និងពិន័យអន្តរការណ៍ជាបន្ទាន់ផងដែរ។

យ៉ាងណាមិញ ខណៈកំពុងតែធ្វើទំនើបកម្ម និងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយ​សារ​ការ​បញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាននេះ ក្រសួងបរិស្ថាន​ក៏បាន​ អនុវត្តវិធាន​ការ​ច្បា​ប់​ទប់​ស្កា​ត់​កា​រ​បំពុលបរិស្ថានចំពោះក្រុមហ៊ុនទាំងនោះផងដែរ។

គួរបញ្ជាក់ថា រោងចក្រ និងក្រុមហ៊ុន ដែលរកឃើញថា បានលួចបញ្ចេញសំណល់ចោល នោះ ភាគច្រើនមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ក្រៅពីនោះមាននៅខេត្តព្រះសីហនុ ត្បូងឃ្មុំ ភ្នំពេញ កណ្តាល បាត់ដំបង ​និងកំពតជាដើម។

នៅពេលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះកើតឡើង ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យសហការ និងផ្តល់អាទិភាពដល់ការគ្រប់គ្រងបរិស្ថាន ដើម្បីធានាបាននូវអនាគតប្រកបដោយសុខភាពល្អ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]