រដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពតាមមតិយោបល់លើកឡើងក្នុងកិច្ចប្រជុំ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តទៀតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]