រដ្ឋជំរុញការដាំឬស្សីនៅកំពង់ស្ពឺឱ្យបានច្រើន ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន និងច្នៃសម្រាប់នាំចេញ

ក្រសួងបរិស្ថាន កំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋឱ្យដាំឬស្សីឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD​. ដែលបានកែច្នៃឬស្សីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់នាំចេញ និងដើម្បជួយដល់សហគមន៍អព្យាក្រឹតកាបូននៅតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។

នេះបើតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សីដោយប្រើម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ(Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ហើយក្លាយជាសហគមន៍អព្យាក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងថែមទៀតផង។

ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលក្រុមហ៊ុនទទួលទិញឬស្សីពីសហគមន៍ដែលដកហូតឬស្សីព្រៃ ប្រកបដោយនិរន្តរភាព និងចូលរួមដាំដុះឬស្សីថែមទៀត នៅលើដីរបស់សហគមន៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]