រដ្ឋដាក់ចេញនីតិវិធីថ្មី ដើម្បីធានាឱ្យបាននូវការពារ និងចុះបញ្ជីកម្មសិទ្ធិផ្សេងៗលើដីរដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនីតវិធីនៃការចុះបញ្ជីដីរដ្ឋ តាមរយៈការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ ក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ នេះបើតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អនុក្រឹត្យនេះ បានកំណត់និយមន័យ «ដីរដ្ឋ» សំដៅដល់ដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងដីឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។

បន្ថែមពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងការចុះបញ្ជីដីរដ្ឋ។ ដោយឡែក ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ ស្ថិតក្រោមសមត្ថកិច្ចដូចខាងក្រោម៖​

  • គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មានទីតាំងក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាលរាជធានី ខេត្ត
  • ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ មានទីតាំងក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

ចំពោះការចុះបញ្ជីដីរដ្ឋ គឺត្រូវធ្វើឡើងតាមរយៈការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ឬលក្ខណៈដាច់ដោយដុំ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលមានដំណើរការដូចខាងក្រោម៖

  • ការបញ្ជាក់កម្មសិទ្ធិរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀតលើដី
  • ការកំណត់ព្រំប្រទល់ច្បាស់លាស់លើដី
  • ការស្វែងរកការឯកភាពគ្នាពីគ្រប់ភាគីដែលពាក់ព័ន្ធ
  • ការចុះបញ្ជីក្នុងសៀវភៅគោលបញ្ជីដីធ្លី។

លើសពីនេះ តាមរយៈអនុក្រឹត្យនេះ ក៏បានដាក់ចេញនូវនីតិវិធីពិសេសនៃការចុះបញ្ជីដីរដ្ឋ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចចាត់ចែងធ្វើការចុះបញ្ជីដីរដ្ឋតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ដីរដ្ឋត្រូវបានកំណត់ទំហំ ប្រភេទ ប្រភេទប្រើប្រាស់ និងមានព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការចុះបញ្ជីត្រឹមត្រូវរួចហើយ
  • អាជ្ញាធរកាន់កាប់ដីរដ្ឋបានស្នើសុំមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការ ចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]