រដ្ឋត្រៀមដីទំហំ២០២០ហិកតា ដើម្បីរៀបជាមជ្ឈមណ្ឌលអភិរក្សកេសកូលភ្នំគូលែន

ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយបែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា «ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមក ក្រសួងបរិស្ថាន បានរៀបចំនូវផែនការមេចំនួន ១៦តំបន់»។

លោកស្រីបញ្ជាក់ថា ក្នុងចំណោមទាំង១៦តំបន់នេះ រួមមាន តំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ថែរក្សាពូជរុក្ខជាតិក្នុងស្រុក ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។

ក្រៅពីនេះ មជ្ឈមណ្ឌលនេះនឹងក្លាយជាតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ដោយគ្រោងបង្កើតជាបណ្តាល័យសម្រាប់តាំងពិព័រណ៍ ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ពិសេសការបង្កើតជាធនាគារពូជរុក្ខជាតិ និងសត្វក្នុងស្រុករបស់កម្ពុជា ផងដែរ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុប ២ ០២០ហិកតា។

គួររម្លឹកដែរថា កន្លងមកមានក្រុមហ៊ុនវិនិយោគធំៗមួយចំនួនរបស់ប្រទេសជប៉ុនបានលើកឡើងថា នឹងផ្តល់ជំនួយបច្ចេកវិទ្យាទំនើបៗ ដែលកំពុងពេញនិយមបំផុតក្នុងសកលលោក ​ដើម្បីរៀបចំផ្នែកសំខាន់ៗមួយចំនួនក្នុងមជ្ឈ​មណ្ឌល​​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]