រដ្ឋត្រៀមរៀបផ្លូវថ្មើរជើងបន្ថែមទៀតនៅក្រុងភ្នំពេញ និងបាត់ដំបង ក្រោយជោគជ័យលើគម្រោងទី១នៅរាជធានីភ្នំពេញ

ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងជំរុញទៅកាន់អាជ្ញាធរឱ្យរៀបចំ និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្រោយទទួលបានការគាំទ្រពីសាធារណជនបន្ទាប់បើកដំណើរការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

យោងតាមកិច្ចប្រជុំ កាលថ្ងៃទី១១ ខែកុម្ភៈ ២០២៥ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្លឹបបាល់ទាត់វិសាខា ដើម្បីពិនិត្យសំណើសុំរៀបចំសួន ចំណតរថយន្ត និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងប្រវែង ១៩៣ម៉ែត្រ ជាប់របងកីឡាដ្ឋានក្លិបបាល់ទាត់វិសាខា មានទីតាំងស្ថិតក្នុងបុរីហ្គ្រេនភ្នំពេញ ដីឡូតិ៍លេខ០៦៦៣ ផ្លូវលេខ៣០៧ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែក ថ្លែងក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តបាត់ដំបង កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំរផ្លូវថ្មើរជើង តាមលំនាំសាលារាជធានីភ្នំពេញ គឺរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្តមថា ការណែនាំនេះ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។

សូមរម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤)រហូតដល់មុខព្រះបរម រាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។ ផ្លូវថ្មើរជើងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ និងភ្ងៀវទេសចរណ៍កាន់តែច្រើន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]