រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។

នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។

ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។

ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]