រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ច និងក្រុងសំខាន់ៗបន្ថែមទៀត

រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ​ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្ម​ផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា៖ “យើងត្រូវខិតខំធ្វើ តភ្ជាប់ផ្ទៃក្នុង ឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ដោះស្រាយបញ្ហានេះបាន គឺយើងអាចកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយ គឺយើងកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង”។​

បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកំពុងតែសិក្សាដើម្បធ្វើផ្លូវសម្រាប់ការតភ្ជាប់រវាងបាត់ដំបងជាមួយនឹងខេត្តសៀមរាប ផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តសៀមរាប និងផ្លូវដែកល្បឿនលឿន ភ្ជាប់ទីក្រុងភ្នំពេញ មកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាន៍ថា៖ “បើសិនយើងសម្រេចចិត្តនឹងធ្វើ ចំណាយពេលវេលា មិនយូរទេ ដោយសារតែយើងមានផ្លូវដែកចាស់រួចស្រេច ហើយផ្លូវដែកចាស់នេះ មិនអាចបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចបានទេ។ ហើយយើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត”។

ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]