រដ្ឋបានរៀបចំទួលសុវត្ថិភាពមានលក្ខណៈស្តង់ដារ ៩ទីតាំង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់  

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ចំនួន ០៩ទីតាំង ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាម គ.ជ.គ.ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃ គ.ជ.គ.ម បាន​ឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពទឹកជំនន់កើនឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ នោះ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។

ឯកឧត្តមបានបន្ថែមថា មកដល់ពេលនេះ ទីទួលសុវត្ថិភាព ត្រូវបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តដែលងាយរងគ្រោះមាន ០៩ទីតាំង ដែលមានលក្ខណៈស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ០៥កន្លែង កំពង់ឆ្នាំង ០២កន្លែង ពោធិ៍សាត់ ០២កន្លែង។

ក្នុងនោះមាន ០៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ០៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។

ក្រៅពីទីទួលសុវត្ថិភាពខាងលើ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀនផងដែរ។

ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធឱ្យពិនិត្យឡើងវិញក្នុងការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពល​រដ្ឋ​ដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]