រដ្ឋប្រកាសបើកដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ!

អាជ្ញាធររាជធានីភ្នំពេញ នឹងបើកសាកល្បងគម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ រយៈពេល ០២ថ្ងៃក្នុង ១សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​តទៅ​។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយ ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

បើតាមកិច្ចប្រជុំនេះ គម្រោងសាកល្បងផ្លូវនេះ នឹងដំណើរការតាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ​ (​ចាប់ពី​មុខ​ប្រៃស​ណីយ៍​ក​ម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០)​ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។

គួរបញ្ជាក់ថា កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ បានកំណត់បែងចែកជា ០៣តំបន់រួចហើយ ដើម្បីរៀបចំផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មានពីមុនមក រួមមាន៖

  • ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)
  • ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pup street)
  • ផ្លូវថ្មើរជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុ ខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (រៀបចំជាតំបន់ លម្ហែកាយ)។ (អានបន្ថែម)

អាជ្ញាធររាជធានីភ្នំពេញរំពឹងថាគំនិតផ្តួចផ្តើម “ផ្លូវថ្មើរជើង”នេះ នឹងធ្វើឱ្យទីក្រុងមានរិតតែមានសោភ័ណភាពល្អ ពិសេសជំរុញនិងលើកកម្ពស់អាជីវកម្មក្នុងស្រុក។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ និងអ្នកទស្សនាត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការសាកល្បងដ៏រំភើបនេះ និងផ្តល់មតិកែលម្អ ដើម្បីជួយលើកកម្ពស់ទស្សនីយភាពនៃផ្លូវថ្មើរជើងថ្មីក្នុងរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]